អបអរសាទរពិធីគម្រប់ខួបរបស់ហ្គាន់ហ្សេ ស្ព័ត

ចូលរួមអបអរគម្រប់ខួប5ឆ្នាំ និង6ឆ្នាំរបស់ក្លិបហាត់ប្រាណជាមួយនឹងប្រូម៉ូសិនជាច្រើន

ដើម្បីថ្លែងអំណរគុណដល់ការគាំទ្រអស់រយៈជាច្រើនឆ្នាំកន្លងមកនេះ ពួកយើងនឹងផ្តល់ជូនប្រូម៉ូសិនសម្រាប់សមាជិកថ្មី និងសមាជិកចាស់៖
- បញ្ចុះតម្លៃ10% សម្រាប់ការចុះឈ្មោះជាសមាជិករយៈពេល 1-3ខែ

- បញ្ចុះតម្លៃ15% សម្រាប់ការចុះឈ្មោះជាសមាជិករយៈពេល 6ខែ
- បញ្ចុះតម្លៃ20% សម្រាប់ការចុះឈ្មោះជាសមាជិករយៈពេល 1ឆ្នាំ
នៅមានទៀត! រាល់ការចុះឈ្មោះទាំងអស់ លោកអ្នកនឹងទទួលបានកន្សែងដ៏ស្រស់ស្អាតមួយពីហ្គាន់ហ្សេ ស្ព័ត។

ចាប់តាំងពីខែ​មិថុនា ឆ្នាំ2017មក ហ្គាន់ហ្សេ ស្ព័តសាខាអាធីណាបានដំណើរការអស់រយៈពេល6ឆ្នាំមកហើយ ឯសាខាអ៊ីអនម៉ល សែនសុខវិញក៏បានដំណើរការរយៈពេល5ឆ្នាំមកហើយដែរ។ គួរបញ្ជាក់ផងដែរថានៅក្នុងឆ្នាំ2015 កម្ពុជាក្លាយជាប្រទេសដំបូងគេបំផុតដែលមាននូវវត្តមានរបស់ក្លិបហាត់ប្រាណរបស់ GUNZE SPORT CORPORATION ក្រៅពីប្រទេសជប៉ុន។

គ្រប់សមាជិករបស់ទាំងអស់ហ្គាន់ហ្សេ ស្ព័ត ជប៉ុននឹងអាចប្រើប្រាស់គ្រឿងបរិក្ខារទំនើបៗរបស់យើង ហើយពួកយើងប្តេជ្ញាថានឹងប្រើប្រាស់ចំណេះដឹងរបស់យើងដើម្បីជួយឱ្យលោកអ្នកសម្រេចបាននូវគោលដៅរបស់លោកអ្នក និងរក្សាសុខភាពល្អ។ ពួកយើងក៏មានផ្តល់ជូននូវកម្មវិធីស្ទូឌីយូដូចជាយូហ្គា, X55, Megadanz និងកម្មវិធីជាច្រើនទៀតជាមួយនឹងគ្រូបង្ហាត់ដ៏ជំនាញ និងមានការបញ្ជាក់ត្រឹមត្រូវដែលពួកគាត់នឹងផ្តល់នូវកម្មវិធីផ្ទាល់ខ្លួនទៅតាមកម្រិត និងតម្រូវការ។ ក្រៅពីនេះ ពួកយើងក៏មានផ្តល់ជូននូវបន្ទប់ស្ទីមសម្រាប់នារី សោណាសម្រាប់បុរស ជាមួយនឹងបន្ទប់ហ្វឹកហាត់ និងបន្ទប់បរិក្ខារដទៃទៀតផងដែរ។

លើសពីនេះទៀតនោះ ហ្គាន់ហ្សេ ស្ព័តក៏មានកន្លែងសម្រាប់អតិថិជន និងក្រុមហ៊ុនឯកជនដែលស្វែងរក​បន្ទប់សម្រាប់ធ្វើការហ្វឹកហាត់ ហែលទឹក ឬសកម្មភាពផ្សេងៗទៀត។ បន្ទប់ហ្វឹកហាត់ដ៏ធំទូលាយ និង​ពោរពេញដោយឧបករណ៍របស់ពួកយើងគឺស័ក្តិសមសម្រាប់អ្នកដែលចង់ចូលរួមថ្នាក់ហាត់ប្រាណ វគ្គហ្វឹកហាត់ផ្ទាល់ខ្លួន និងសកម្មភាពដទៃទៀត។ សម្រាប់អាងហែលទឹកវិញនោះ ពួកយើងមានផ្តល់ជូននូវអាងហែលទឹកប្រវែង920 ម៉ែត្រការេនៅសាខាអាធីណា និង​អាងហែលទឹកខាងក្នុងចំនួន6ខ្សែនៅសាខាអុីអនម៉លសែនសុខ។​
ចូលរួមជាមួយពួកយើងដើម្បីធ្វើឱ្យពិធីគម្រប់ខួបឆ្នាំនេះកាន់តែវិសេសវិសាលជាងឆ្នាំមុនៗទៀត។ ណែនាំមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកនឹងទទួលបានអាវយឺតហ្គាន់ហ្សេ ស្ព័តដ៏ស្រស់ស្អាតពីយើង។​ កុំខកខានណា! ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី29 ខែមិថុនា ឆ្នាំ2023តែប៉ុណ្ណោះ។

សម្រាប់ការចុះឈ្មោះ និងព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ហ្គាន់ហ្សេ ស្ព័ត ជប៉ុន៖
·       សាខាផ្សារទំនើបអុីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី ឬ ទំនាក់ទំនងលេខទូរស័ព្ទ​ 015 888 468
·       សាខាអាធីណា បុរី ប៉េងហួត ដឹស្តាផ្លាទីនីម ឬទំនាក់ទំនងលេខទូរស័ព្ទ 010 888 398
ឬអ៊ីមែល info@gunzesportskh.com មកកាន់ពួកយើងបានផងដែរ