មានមនុស្សជាច្រើនដែលចូលចិត្តហើយគិតថារដូវភ្លៀងជារដូវដែលពោរពេញដោយភាពសប្បាយរីករាយបំផុត ដោយសារតែមានខ្យល់ដ៏ត្រជាក់ ហើយនិងមាន សូរតំណក់ទឹកភ្លៀងធ្លាក់ដ៏ពីរោះរណ្តំ។ ទោះបីវាអាចបង្កភាពសប្បាយរីករាយក៏ពិតមែន តែភាពសប្បាយនេះអាចក្លាយទៅជាទុក្ខវិញយ៉ាងឆាប់រហ័ស ប្រសិនបើអ្នកមិនមានភាពប្រុងប្រយ័ត្ន។ ដូច្នេះហើយពួកយើងចង់ណែនាំអ្នកពីវិធី5 យ៉ាងដែលអ្នកអាចអនុវត្តដើម្បីរក្សាសុខភាពនៅក្នុងខែភ្លៀង។
1.
ផឹកទឹកឱ្យបានច្រើន
ការបំពេញជាតិទឹកគឺជាកត្តាដ៏សំខាន់មួយដែលមិនត្រូវបំភ្លេចដាច់ខាត។ នៅខែភ្លៀងពួកយើងចូលចិត្តផឹកទឹកតិចជាងនៅខែប្រាំង តែទោះជាយ៉ាងណាក៏ដោយក៏ពួកយើងត្រូវទទួលទានបរិមាណទឹកឱ្យគ្រប់គ្រាន់ដែរពីមួយថ្ងៃទៅមួយថ្ងៃ។ កុំភ្លេចផឹកទឹកស្អាត ហើយក្តៅអ៊ុនៗ ដើម្បីជៀសវាងការបរិភោគទឹកមិនស្អាត។ ដើម្បីរក្សាសុវត្ថិភាពបំផុតនោះ អ្នកគួរផឹកទឹកដែលដាំពុះ ហើយច្រោះទឹកដោយខ្លួនឯងដើម្បីផឹកនៅពេលធ្វើដំណើរ។
2.
ពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកតាមរយៈវីតាមីនC
ពពួកមេរោគទាំងនេះមានសកម្មភាពលូតលាស់ខ្លាំងនៅក្នុងរដូវវស្សា ដោយហេតុនេះហើយទើបអ្នកទាំងអស់គ្នាត្រូវពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ដើម្បីតទល់ជាមួយនឹងពួកវា ហើយវិធីសាស្រ្តមួយដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកនោះគឺ តាមរយៈការទទួលទានអាហារដែលពោរពេញទៅដោយវីតាមីនC ដូចជាផ្លែក្រូច ផ្លែស្រ្តបឺរី និងផ្កាខាត់ណាខៀវ។ វីតាមីនCដើរតួយ៉ាងសំខាន់ក្នុងការបង្កើនភាពស៊ាំប្រឆាំងមេរោគ។
3.
គេងឱ្យបានគ្រប់គ្រាន់
ពួកយើងទាំងអស់គ្នាដឹងហើយថាពួកយើងគួរតែគេងឱ្យបានយ៉ាងតិច 8 ម៉ោងនៅពេលយប់ តែអ្នកទាំងអស់មានដែលឆ្ងល់អត់ថាហេតុអ្វីបានត្រូវធ្វើអញ្ចឹង? ការគេងឱ្យបានគ្រប់គ្រាន់អាចជួយអ្នកក្នុងការពង្រឹងភាពស៊ាំបានមួយកម្រិត ដែលអាចការពាររាងកាយពីអាការៈផ្តាសាយ និងផ្តាសាយធំ។
4.
រក្សាអនាម័យឱ្យបានល្អ
ពពួកបាក់តេរី និងមេរោគតែងមានសកម្មភាពខ្លាំងបំផុតនៅក្នុងបរិស្ថានណាដែលមានសំណើម។ អញ្ចឹងហើយទើបអ្នកគួរតែសម្អាតដៃ ឱ្យស្អាតជាមួយនឹងសាប៊ូ ហើយជូតឱ្យស្ងួត ជាពិសេសមុនពេលបរិភោគអាហារ។ ធ្វើបែបនេះអ្នកអាចការពារខ្លួនពីមេរោគដែលមាននៅលើដៃ ហើយក៏ការពារពីការចម្លងទៅអ្នកដទៃផងដែរ។
5.
លំហាត់ប្រាណទៀងទាត់
ការធ្វើលំហាត់ប្រាណទៀងទាត់គឺជាវិធីសាស្រ្តដ៏ល្អបំផុតមួយក្នុងការប្រឆាំងនឹងជំងឺគ្រប់ប្រភេទព្រោះវាអាចពង្រឹងនូវប្រព័ន្ធភាពស៊ាំដែលអាចធ្វើឱ្យយើងមិនសូវឈឺ។
ប្រភព៖ www.wellahealth.com, www.sportstiger.com, & www.pharmeasy.com