លំហាត់ប្រាណមានសារៈសំខាន់សម្រាប់សុខភាពផ្លូវចិត្តជាងលុយ

យើងទាំងអស់គ្នាដឹងហើយថាលំហាត់ប្រាណគឺមានផលប្រយោជន៍យ៉ាងខ្លាំងចំពោះរាងកាយ និងផ្លូវចិត្ត។ បើយោងទៅតាមការសិក្សាស្រាវជ្រាវមួយពីសាកលវិទ្យាល័យ Yale និង Oxford​ អ្នកវិទ្យាសាស្រ្តបានប្រមូលទិន្នន័យទាក់ទងទៅនឹងឥរិយាបថ និងអារម្មណ៍ផ្លូវចិត្តរបស់ប្រជាជនអាមេរិកជាង1.2លាននាក់។  

អ្នកចូលរួមទាំងអស់ត្រូវបានគេសួរថា ”តើអ្នកមានធ្លាប់មានអារម្មណ៍មិនល្អប៉ុន្មានដងក្នុងរយៈពេល30ថ្ងៃកន្លងមកនេះ ឧទាហរណ៍ដូចជាមកពីជំងឺស្រ្តេស បាក់ទឹកចិត្ត ឬបញ្ហាផ្លូវចិត្តផ្សេងៗ?”  ពួកគាត់ក៏ត្រូវបានគេសួរអំពីចំណូល និងសកម្មភាពរាងកាយរបស់គាត់ផងដែរ។

អ្នកស្រាវជ្រាវបានរកឃើញថាអ្នកដែលធ្វើលំហាត់ប្រាណទៀងទាត់តែងជួបប្រទះនូវបញ្ហាផ្លូវចិត្តប្រហែលប្រមាណជា 35ថ្ងៃក្នុងមួយឆ្នាំ។ បើប្រៀបធៀបនឹងអ្នកមិនសូវបញ្ចេញសកម្មភាពវិញនោះ ពួកគេជួបប្រទះនូវបញ្ហាផ្លូវចិត្តច្រើនជាងនេះចំនួន 18ថ្ងៃជាមធ្យម។  

អ្នកស្រាវជ្រាវបានរកឃើញថាអ្នកដែលធ្វើសកម្មភាពរាងកាយច្រើនមានអារម្មណ៍ល្អជាងអ្នកដែលមិនលេងកីឡា។ ប៉ុន្តែនេះមិនមែនមានន័យថាកាន់តែលេងកីឡាច្រើន កាន់តែមានភាពសប្បាយរីករាយនោះទេ។
 

លោក Adam Chekroud ដែលលោកជាអ្នកនិពន្ធម្នាក់ដែលបានសរសេរអំពីការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Yale មួយនេះបានពន្យល់ថា “ទំនាក់ទំនងរវាងរយៈពេលនៃការលេងកីឡា និងបន្ទុកផ្លូវចិត្តមានរាងដូចជាអក្សរ​ U អញ្ចឹង” វាមានចំណុចជាក់លាក់មួយដែលបង្ហាញថាការធ្វើសកម្មភាពរាងកាយនឹងផ្តល់នូវផលប្រយោជន៍ល្អទៅដល់សុខភាពផ្លូវចិត្ត។

យោងទៅតាមការរកឃើញនោះ ការធ្វើលំហាត់ប្រាណ3 ទៅ5ដងហើយមួយដងពី30 ទៅ60នាទីក្នុងមួយសបា្តហ៍ អាចចូលរួមចំណែកក្នុងការធើ្វឱ្យសុខភាពផ្លូវចិត្តកាន់តែប្រសើរ។
 

ប្រភព៖ www.businessinsider.com