ស្វែងយល់ពីអត្ថប្រយោជន៍លំហាត់ប្រាណហែលទឹកសម្រាប់សុខភាពរាងកាយ និងផ្លូវចិត្ត

ការហែលទឹកគឺជាទម្រង់លំហាត់ប្រាណដ៏ពេញនិយមដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់បុគ្គលគ្រប់រូប និងគ្រប់វ័យ។

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការហែលទឹកសម្រាប់រាងកាយ៖
ការហាត់ប្រាណពេញរាងកាយ៖ ការហែលទឹករួមបញ្ចូលក្រុមសាច់ដុំផ្សេងៗ ផ្តល់នូវការហាត់ប្រាណដ៏ទូលំទូលាយសម្រាប់ទាំងសុខភាពបេះដូង និងការពង្រឹងកម្លាំង។ កម្លាំងទឹកធ្វើឱ្យរាងកាយធ្វើការកាន់តែខ្លាំង ដែលជាលទ្ធផលធ្វើឱ្យសាច់ដុំរឹងមាំ។ ការហែលទឹកចម្រុះដូចជា ហែលហ្វ្រីស្ទាយល៍ ហែលផ្ងារ​ហែលក្បាច់កង្កែប និងហែលមេអំបៅ ផ្តោតលើក្រុមសាច់ដុំជាក់លាក់ ដោយធានានូវការហាត់ប្រាណប្រកបដោយតុល្យភាព។
លំហាត់ប្រាណLow-Impact៖ វាជួយបង្កើនភាពបត់បែន និងការធ្វើចលនា។
ពង្រឹង​សុខភាព​សរសៃឈាម​បេះដូង៖ ការ​ហែល​ទឹក​គឺ​ជា​វិធី​ដ៏​រីករាយ​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​សរសៃឈាម​បេះដូង។ ការហែលទឹកទៀងទាត់ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងដូចជាសម្ពាធឈាមខ្ពស់ គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ លើស​ពី​នេះ​ទៅ​ទៀត វា​ជួយ​ក្នុង​ការ​គ្រប់គ្រង​កម្រិត​កូឡេស្តេរ៉ុល និង​ពង្រឹង​សមត្ថភាព​របស់​រាងកាយ​ក្នុង​ការ​ប្រើប្រាស់​អុកស៊ីហ្សែន។
គ្រប់គ្រងទម្ងន់៖ ការហែលទឹកជាសកម្មភាពដុតកាឡូរីដ៏ល្អមួយ។ វាអាចរក្សាទម្ងន់ឱ្យមានសុខភាពល្អ ឬជួយក្នុងការសម្រកទម្ងន់អាស្រ័យទៅលើរយៈពេលនៃការហែលទឹក។

ខាងក្រោមជាអត្ថប្រយោជន៍ការហែលទឹកសម្រាប់ផ្លូវចិត្ត៖
កាត់បន្ថយភាពតានតឹង៖ ការហែលទឹកមានសមត្ថភាពមិនគួរឱ្យជឿក្នុងការបន្ថយកម្រិតស្ត្រេស។ ការហែលទឹកជួយឱ្យអារម្មណ៍ស្ងប់ស្ងាត់ សម្រាក និងបន្ធូរភាពតានតឹង។ លើសពីនេះ ការបញ្ចេញអរម៉ូន Endorphins ក្នុងអំឡុងពេលហែលទឹកនឹងជំរុញឱ្យអារម្មណ៍ល្អ និងសុខភាពផ្លូវចិត្តល្អ។
គុណភាពនៃការគេងកាន់តែប្រសើរ៖ ការហែលទឹកមានសក្តានុពលក្នុងការគ្រប់គ្រងវដ្តនៃការគេង-ភ្ញាក់ និងកាត់បន្ថយរោគសញ្ញានៃការគេងមិនលក់។
ជំនួយមុខងារនៃការយល់ដឹង និងការចងចាំ៖ ការកើនឡើងលំហូរអុកស៊ីសែនទៅកាន់ខួរក្បាលអាចបណ្តាលឱ្យយើងពង្រឹងការផ្តោតអារម្មណ៍ និងស្មារតី។ លើសពីនេះទៅទៀត ការហែលទឹកជួយបញ្ចេញសារធាតុគីមីក្នុងខួរក្បាលដូចជា Serotonin និងDopamine ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយអារម្មណ៍ភ័យ និងជួយឱ្យអារម្មណ៍ល្អ។

ប្រភព៖ www.nestacertified.com