តើអ្នកត្រៀមខ្លួនប្រកួតជាមួយខ្លួនឯងហើយឬនៅ? សូមណែនាំកម្មវិធីប្រកួតថ្មីមួយពីហ្គាន់ហ្សេ ស្ព័តនោះគឺការដុតជាតិខ្លាញ់។ ការប្រកួតនេះនឹងជួយឱ្យអ្នកមានសុខភាពល្អ ព្រមទាំងមានឱកាសទទួលបានរង្វាន់ជាច្រើនទៀតផងដើម្បីជាការលើកទឹកចិត្ត។
យើងរៀបចំការប្រកួតនេះឡើងមានរយៈពេល២ខែ
ចាប់ផ្តើមពីសប្តាហ៍ទី១ ខែកញ្ញា ដល់សប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងលើកកម្ពស់សុខភាព
និងទទួលបានរាងស្អាត។
សមាជិកហ្គាន់ហ្សេ
ស្ព័តទាំងអស់អាចចូលរួមប្រកួតដុតជាតិខ្លាញ់ដោយឥតគិតថ្លៃនៅហ្គាន់ហ្សេ
ស្ព័តទាំង២សាខា។ ដើម្បីចុះឈ្មោះ គ្រាន់តែអញ្ជើញមកហ្គាន់ហ្សេ ស្ព័តហើយវាស់រាងកាយ
វាស់កម្រិតជាតិខ្លាញ់ដោយម៉ាស៊ីនបច្ចេកទេស។ ការវាស់រាងកាយនេះនឹងធ្វើឡើងនៅមុនពេលចាប់ផ្តើម
និងក្រោយពេលចប់ការប្រកួត ដើម្បីតាមដានលទ្ធផលរបស់អ្នក។
ក្នុងអំឡុងពេលប្រកួត ការធ្វើលំហាត់ប្រាណ
និងរបបអាហារត្រឹមត្រូវពិតជាសំខាន់ក្នុងការសម្រេចគោលដៅដែលអ្នកប្រាថ្នា។ លោកអ្នកក៏អាចសុំការណែនាំពីគ្រូបង្វឹកដ៏ជំនាញរបស់យើងផងដែរ
ប្រសិនបើត្រូវការ។
ក្រោយសម្រេចលទ្ធផល យើងក៏មានរង្វាន់ជាច្រើនដូចជាប័ណ្ណសមាជិក១ខែ
អាវយឺត កាបូប និងគូប៉ុង។
តស់! កុំស្ទាក់ស្ទើរទៀតអី! បបួលមិត្តភក្តិចូលរួមប្រកួតជាមួយគ្នា
និងទទួលបានរង្វាន់ទាំងអស់គ្នា!
សម្រាប់ព័ត៌មានបន្ថែម
សូមទំនាក់ទំនងមកកាន់ហ្គាន់ហ្សេ ស្ព័ត៖
· សាខាផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី
ជាន់ផ្ទាល់ដី ឬទំនាក់ទំនងលេខទូរស័ព្ទ 015 888 468
· សាខាអាធីណា បុរី ប៉េងហួត
ដឹស្តាផ្លាទីនីម ឬទំនាក់ទំនងលេខទូរស័ព្ទ 010 888 398