អបអរសាទរខួបលើកទី៧០នៃមិត្តភាពជប៉ុន-កម្ពុជា

“ហែលទឹករស់រានមានជីវិត” ជាព្រឹត្តិការណ៍ស្ម័គ្រចិត្តអប់រំដើម្បីការពារកុមារពីគ្រោះថ្នាក់ទាក់ទងនឹងទឹក។ យើងរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណងជួយពង្រឹងការយល់ដឹងរបស់កុមារអំពីសុវត្ថិភាពការនៅក្បែរទឹក និងបង្រៀនពីបច្ចេកទេសសង្រ្គោះខ្លួនឯង និងជំនាញសង្រ្គោះជីវិតដើម្បីជួយសង្រ្គោះអ្នកដទៃ។

កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣
ពេលវេលា៖ ម៉ោង១ ដល់ ២:៣០រសៀល
ម៉ោងជួបជុំ៖ ម៉ោង១២:៤៥នាទី
ទីតាំង៖ ផ្លូវ១០០៣ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន ផ្សារទំនើបអុីអនម៉ល សែនសុខ សុីធី
អាយុ៖ កុមារចាប់ពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ
ការចូលរួម៖ ដោយឥតគិតថ្លៃ
របស់ដែលតម្រូវឱ្យយកមក៖ ឈុតហែលទឹក មួកហែលទឹក វ៉ែនតាហែលទឹក (ប្រសិនបើមាន)
ផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣
ចុះឈ្មោះតាមរយៈតំណនេះ៖ https://forms.gle/rMujtCbhfhUFH1y16