មតិស្វាគមន៍ពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន

ចាប់តាំងពីប្រទេសកម្ពុជាត្រូវបាន​ស្ថាបនាឡើងវិញក្រោយ​ការបំផ្លិចបំផ្លាញពីសង្រ្គាមរួចមក ការអភិវឌ្ឍនៃសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ ក៏បានចាប់ផ្តើមរីកចម្រើនឡើងផងដែរ។ ក្នុងនាមជាប្រទេសមួយក្នុងទ្វីបអាស៊ីដែលមាន​ការអភិវឌ្ឍសេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃដោយឥតឈប់ឈរនោះ ប្រទេសកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនបរទេស។ ឈរលើឆន្ទៈដើម្បីជួយឲ្យប្រជាជនរស់នៅក្នុងប្រទេសនេះ ទទួលបាននូវសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត យើងបានបង្កើតក្រុមហ៊ុនមួយឡើងកាលពីខែមីនា ឆ្នាំ២០១៥ ដែលមានឈ្មោះថាក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី។

ក្រុមហ៊ុន ហ្គាន់ហេ្ស ស្ត័ត ខូអិលធីឌី ត្រូវបានចាប់បដិសន្ធិឡើងនៅឆ្នាំ១៩៨៤ ដែលស្ថិតក្នុងក្រុមអាជីវកម្មរបស់ក្រុមហ៊ុន ហ្គាន់ហេ្ស លីមីតធីត ដែលបានចាប់បដិសន្ធិឡើងនៅឆ្នាំ១៨៩៦។ ដោយឈរលើគោលការណ៍ «ធ្វើឲ្យជីវិតកាន់តែមានភាពស្រស់បំព្រង» បានជំរុញឲ្យក្រុមហ៊ុន ហ្គាន់ហេ្ស ស្ត័ត ខូអិលធីឌី រីកចម្រើនទៅមុខគួរឲ្យកត់សម្គាល់ ហើយក្លាយជាក្រុមហ៊ុនឆ្នើមនៅក្នុងសម្ព័ន្ធ។ ក្រៅពីបង្កើតក្លឹប កាយវប្បកម្ម (ក្លឹបកីឡាសុខភាព) និងសាលាបណ្តុះបណ្តាលផ្នែកកីឡា យើងខ្ញុំក៏មានបម្រើសេវាគ្រប់គ្រងអាជីវកម្មដូចជា បរិក្ខារសាធារណៈ និងសេវាបញ្ជូនគ្រូបង្វឹកជំនាញៗផ្នែកកាយវប្បកម្មដើម្បីជួយបង្ហាត់នៅកន្លែងផ្សេងៗផងដែរ។

ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដំបូងដែលក្រុមហ៊ុន ហ្គាន់ហេ្ស ស្ព័ត យើងខ្ញុំសម្រេចជ្រើសរើស ធ្វើជាតំបន់គោលដៅក្នុងការវិនិយោគក្រៅស្រុក។

ប្រទេសកម្ពុជាតែងតែរំឭកខ្ញុំអំពីរយៈពេលលូតលាស់លឿនបំផុតរបស់ប្រទេសជប៉ុន ដូច្នេះខ្ញុំជឿថាការលើកកម្ពស់ជីវភាពរស់នៅ ការយកចិត្តទុកដាក់លើការថែរក្សាសុខភាពនិងសម្ផស្សក៏កំពុងតែមានការកើនឡើងផងដែរក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ជាមធ្យមប្រជាជនកម្ពុជាភាគច្រើនមានអាយុ 20 ឆ្នាំដែលមានសក្តានុពលនៃកំណើនបន្ថែមទៀត។

យើងខ្ញុំមិនត្រឹមតែបង្កើតមជ្ឈមណ្ឌលកីឡានៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបទ ពិសោធន៍ទាំងអស់ពីប្រទេសជប៉ុន ដើម្បីធានាឲ្យបាននូវសេវាកម្មដ៏ល្អគាប់ចិត្តដល់អតិថិជន។

យើងខ្ញុំមានគម្រោងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដែលគម្រោងទាំងនេះមានដូចជា ការពង្រីកនូវហាងដែលគ្រប់គ្រងផ្ទាល់ដោយក្រុមហ៊ុនយើងខ្ញុំ ការទទួលគ្រប់គ្រងសម្ភារសម្រាប់កាយវប្បកម្មនិងកីឡា ព្រមទាំងមានបញ្ជូនគ្រូបង្វឹកជំនាញៗទៅកាន់គ្រឹះស្ថានអប់រំជាដើម។

យើងនឹងនៅទីនេះ ដើម្បីជួយឲ្យលោកអ្នកកាន់តែស្រស់ស្អាត និងមានសុខភាពល្អ។ ជីវិតនឹងកាន់តែមានសុភមង្គលសម្រាប់ថ្ងៃស្អែក។

ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី
លោកនាយក Isao Murayama



គោលការណ៍អាជីវកម្ម

សម្ព័ន្ធហ្គាន់ហេ្សគ្រុបយើងខ្ញុំ តែងតែប្រកាន់ខ្ជាប់នូវគោលការណ៏ចូលរួមចំណែកជួយដល់សង្គមជាតិ តាមរយៈការប្រតិបត្តិអាជីវកម្ម ដោយផ្តោតសំខាន់លើទស្សនៈ៣យ៉ាងគឺ “សេចក្តីស្មោះត្រង់” “សេចក្តីស្រលាញ់” និង “សេចក្តីអំណត់”។ យើងខ្ញុំព្យាយាមផ្តល់ជូននូវភាពរីករាយទៅកាន់មនុស្សទូទាំងពិភពលោក ដោយឈរលើពាក្យស្លោក៖ “ថ្ងៃស្អែក ជីវិតកាន់តែស្រស់បំព្រង”។

ការអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន ហ្គាន់ហេ្ស ស្ព័ត ខេមបូឌា ក្នុងព្រះរាជាណាចក្រកម្ពុជា


“សុខភាពល្អ”

“អារម្មណ៍ល្អ”

“ភាពស្ងប់ស្ងាត់”


អាជីវកម្ម

សេវាគ្រប់គ្រង និងដំណើរការក្លឹបកីឡា
សេវាផ្គត់ផ្តង់សម្ភារបរិក្ខារកីឡា
សេវាបញ្ជូនគ្រូបណ្តុះបណ្តាលផ្នែកកីឡា

ព័ត៌មានទំនាក់ទំនង

ឈ្មោះក្រុមហ៊ុន: ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី
អាសយដ្ឋាន: បន្ទប់លេខ SW2 ជាន់ផ្ទាល់ដី សណ្ឋាគារខេមបូឌីយ៉ាណា វិថីព្រះស៊ីសុវត្តិ (៣១៣) រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទំនាក់ទំនង: ទូរស័ព្ទ 023 213-836 | ទូរសារ 023 213-836 | អ៊ីមែល info@gunzesportskh.com
កាលបរិច្ឆេទបើកអាជីវកម្ម: ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥
អំពី ហ្គាន់ហ្សេ ស្ព័ត

សេវាគ្រប់គ្រងអាជីវកម្មលក់រាយ

ក្រុមហ៊ុនហ្គាន់ហេ្ស ស្ព័ត ខេមបូឌា ធ្វើការគ្រប់គ្រង និងត្រួតពិនិត្យលើសម្ភារៈ និងបរិក្ខារក្នុងអាជីវកម្មដោយឯករាជ្យ។

សេវាផ្គត់ផ្គង់សម្ភារបរិក្ខារកីឡា

ក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត ខេមបូឌា ក៏ផ្តល់ជូនផងដែរនូវសេវាផ្គត់ផ្គង់សម្ភារបរិក្ខារកីឡាសម្រាប់ម្ចាស់អាជីវកម្មផ្សេងទៀត ដែលរួមមាន៖
  • សេវាគ្រប់គ្រង និងត្រួតពិនិត្យម៉ាស៊ីនកាយសម្ព័នវប្បកម្ម (Gym Machine)
  • អាងហែលទឹក
  • ក្លឹបកីឡា និងសេវាផ្សេងៗទៀត

សេវាបញ្ជូនគ្រូបណ្តុះបណ្តាលផ្នែកកីឡា

  • សេវាបញ្ជូនអ្នកគ្រប់គ្រង និងគ្រូឯកទេសជំនាញៗទៅកាន់គ្រឹះស្ថាន និងស្ថាប័ន ដែលត្រូវការការបណ្តុះបណ្តាលអំពីលំហាត់ប្រាណ ការអប់រំផ្នែកកាយសម្បទាជាដើម
  • គ្រូបណ្តុះបណ្តាលកីឡាសម្រាប់គ្រឹះស្ថានអប់រំនានា ដូចជាសាលាអន្តរជាតិជាដើម
  • យើងខ្ញុំក៏អាចបញ្ជូនបុគ្គលិកដើម្បីចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្តីអំពីសុខភាព និងការវិភាគពីកាយសម្បទាជាដើម។


ប្រវត្តិក្រុមហ៊ុន