បើកដំណើរការជាផ្លូវការនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ក្លឹបហាត់ប្រាណកម្ពស់២ជាន់ និងទំហំរហូតដល់ ២៤០០ ម៉ែត្រការេនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដោយមានបន្ទប់ស្ទូឌីយោចំនួន៣ អាងហែលទឹកប្រវែង២៥ម៉ែត្រ ទីតាំងហាត់កាយសម្បទាដ៏ទំនើប បន្ទប់សូណាដាច់ដោយឡែកសម្រាប់បុរសនិងនារី ហាងលក់សម្លៀកបំពាក់កីឡា និងទូរដាក់ឥវ៉ាន់ផ្ទាល់ខ្លួនសម្រាប់សមាជិកម្នាក់ៗ។ ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន អ៊ីអនម៉ល សែនសុខស៊ីធី បើកដំណើរការចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ១០យប់។
បន្ទប់បរិក្ខារ
កម្រងរូបភាព
ក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន អាធីណា បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧។ ក្លឹបហាត់ប្រាណដ៏ទំនើបនេះ ត្រូវបានរចនាយ៉ាងឡើង ដោយមាន ទីតាំងហាត់កាយសម្បទាដែលបំពាក់ដោយឧបករណ៍ហាត់ប្រាណយ៉ាងសម្បូរបែប អាងហែលទឹកទំហំ ៩២៩ម៉ែត្រការេ ម៉ាស៊ីនត្រួតពិនិត្យកម្រិត Fitness ដ៏ទំនើប បន្ទប់ស្ទូឌីយោយ៉ាងធំទូលាយ បន្ទប់ស្ទីមសម្រាប់បុរស បន្ទប់សូណាសម្រាប់នារី ហាងលក់សម្លៀកបំពាក់កីឡា និងបន្ទប់ងូតទឹកសម្រាប់សមាជិក។ ហ្គាន់ហ្សេ ស្ព័ត ជប៉ុន អាធីណា បើកដំណើរការចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ៩:៣០នាទីយប់។
បន្ទប់បរិក្ខារ
កម្រងរូបភាព