អត្ថប្រយោជន៍នៃការហ្វឹកហាត់កម្លាំងសម្រាប់នារី

ខែ​សីហា 26, 2024ព័ត៌មាន

ការហឹ្វកហាត់កម្លាំងគឺជាផ្នែកដ៏សំខាន់មួយនៃទម្លាប់ហាត់ប្រាណទាំងអស់។ មជ្ឈមណ្ឌល CDC បានណែនាំឱ្យដាក់បញ្ជូលលំហាត់ប្រាណដែលហ្វឹកហាត់កម្លាំងចូលទៅក្នុងទម្លាប់ហាត់ប្រាណរបស់អ្នកយ៉ាងតិច២ថ្ងៃក្នុងមួយសប្តាហ៍ និងរួមបញ្ចូលក្រុមសាច់ដុំសំខាន់ៗទាំងអស់។

1. បង្កើនដង់ស៊ីតេឆ្អឹង៖ ដង់ស៊ីតេឆ្អឹងសម្រាប់នារីចាប់ថយចុះលឿនក្រោយអស់រដូវ ដែលបង្កើនហានិភ័យដល់ជំងឺពុកឆ្អឹង និងជំងឺផ្សេងៗទៀត។ ការហ្វឹកហាត់កម្លាំងយ៉ាងតិច២-៣ដងក្នុងមួយសប្តាហ៍អស់រយៈពេលមួយឆ្នាំពេញបានបង្ហាញថាវាអាចពង្រឹងដង់ស៊ីតេឆ្អឹងមកវិញ។ កុំបង្អង់ក្នុងការបញ្ចូលការហ្វឹកហាត់កម្លាំងចូលទៅក្នុងទម្លាប់ហាត់ប្រាណរបស់អ្នក។ វិធីសាស្រ្តដ៏ល្អបំផុតដើម្បីទទួលបានសុខភាពល្អនោះគឺយើងត្រូវចាប់ផ្តើមចាប់ពីឥឡូវនេះ ហើយត្រូវតែធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។

2. ធ្វើឱ្យអារម្មណ៍ល្អ៖ អ្វីដែលធ្វើឱ្យអ្នកមានថាមពលជួយបង្កើនអារម្មណ៍របស់អ្នកកាន់តែល្អ។ ការសិក្សាថ្មីពីJAMA Psychiatry បានរកឃើញថាមនុស្សដែលមានជំងឺបាក់ទឹកចិត្តពីកម្រិតស្រាលទៅកម្រិតមធ្យមហើយបានដាក់បញ្ចូលការហ្វឹកហាត់កម្លាំងយ៉ាងតិច២ដងក្នុងមួយសប្តាហ៍នោះ ពួកគេបានសង្កេតឃើញការថយចុះនៃរោគសញ្ញា។ ការសិក្សាដដែលនេះក៏បានបង្ហាញថាការហឹ្វកហាត់បែបនេះអាចផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់អ្នកដែលមានជំងឺផ្លូវចិត្តខ្លាំង ហើយការសិក្សាមួយផ្សេងបានបង្ហាញថាវាអាចជួយការពារខួរក្បាលពីការអន់ថយនៃមុខងារខួរក្បាលដោយសារការកើនអាយុ។

3. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៖ ការហ្វឹកហាត់កម្លាំងជួយកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២។ ការសិក្សានៅឆ្នាំ២០១៦ ពីសកលវិទ្យាល័យ Harvard បានតាមដានស្រ្តីចំនួន៣៦,០០០នាក់ពីអាយុ៤៧ ទៅ៩៨ ឆ្នាំដែលពួកគេធ្វើលំហាត់ប្រាណសាច់ដុំបានទៀងទាត់កាលពីពួកគេនៅក្មេង។ ពួកគេអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ បានដល់ទៅ៣០% ហើយក៏អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានដល់ទៅ ២០% ផងដែរ។ បើនិយាយឱ្យចំទៅគឺការហ្វឹកហាត់លើកទម្ងន់ឱ្យបានទៀតទាត់នេះហើយ ដែលវាធ្វើឱ្យមានការថយចុះនៃជាតិខ្លាញ់ក្នុងក្បាលពោះ។ វាគឺជាកត្តាដ៏ចម្បងមួយដែលបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២។

4. បង្កើនការដុតជាតិខ្លាញ់៖ ការសិក្សាមួយពីFASEB Journal បានបង្ហាញថាការហ្វឹកហាត់កម្លាំងជួយកោសិកាសាច់ដុំបញ្ចេញនូវសារធាតុដែលជួយឱ្យដំណើរការដុតជាតិខ្លាញ់ចាប់ផ្តើម។

ប្រភព៖ https://connect.advocare.com/4-benefits-of-strength-training-for-women/