លំហាត់ប្រាណសម្រាប់រាងកាយគ្រប់កម្រិត ទទួលបានរាងកាយរឹងមាំក្នុងពេលដ៏ខ្លី
HIIT
HIIT តំណាងឱ្យ High-Intensity Interval Training។ វាគឺជាលំហាត់ប្រាណសម្រាប់បេះដូងមួយដែលមានលក្ខណៈឆ្លាស់គ្នារវាងការហាត់ប្រាណអេរ៉ូប៊ីកបែបខ្លាំងៗមួយសន្ទុះ និងការសម្រាកមួយសន្ទុះ។ លំហាត់ប្រាណ HIIT ច្រើនមានគេស្គាល់តាមរយៈប្រសិទ្ធភាពរបស់វាក្នុងការដុតកាឡូរី ធ្វើឱ្យសុខភាពបេះដូងកាន់តែប្រសើរ និងជួយឱមានការរំលាយអាហារលឿនក្នុងរយៈពេលខ្លី បើប្រៀបធៀបទៅនឹងលំហាត់ប្រាណសម្រាប់បេះដូងបែបបុរាណ។ វាអាចរួមមានបញ្ចូលលំហាត់ប្រាណផ្សេងៗជាច្រើនដូចជាការរត់ ការលោត លំហាត់ប្រាណ Burpees និង High knees ជាមួយនឹងលំហាត់ប្រាណមួយចំនួនទៀត។