លំហាត់ប្រាណ៣ប្រភេទអាចជួយការពារអ្នកពីជំងឺខ្លាញ់រុំថ្លើម

ខែ​តុលា 21, 2024ព័ត៌មាន

ថ្លើមគឺជាសរីរាង្គមួយដ៏សំខាន់នៅក្នុងរាងកាយមនុស្ស។ វាមានតួនាទីកម្ចាត់សារជាតិពុល និងបំបែកសារជាតិខ្លាញ់ដើម្បីឱ្យមានភាពងាយស្រួលក្នុងការរំលាយ។ ពេលខ្លះសារជាតិខ្លាញ់ច្រើនពេកអាចកកជាប់នៅលើសរីរាង្គថ្លើមដែលបណ្តាលឱ្យកើតនូវជំងឺម្យ៉ាងដែលគេហៅថាជំងឺខ្លាញ់រុំថ្លើម។ ប្រសិនបើមិនព្យាបាល វាអាចបង្កឱ្យកើតមានជំងឺផ្សេងៗជាច្រើនទៀតដូចជាជំងឺក្រិនថ្លើម និងជំងឺខ្លាញ់ក្នុងសរីរាង្គថ្លើមដែលអាចមានគ្រោះថ្នាក់ដល់ជីវិត។ ការកាត់បន្ថយ និងការការពារជំងឺខ្លាញ់រុំថ្លើមនេះអាចធ្វើទៅឡើងបានតាមរយៈការសិក្សាពីការទទួលទានរបបអាហារ ការអនុវត្តតាមដំបូន្មានរបស់អ្នកជំនាញ និងការធ្វើលំហាត់ប្រាណដូចជាលំហាត់ប្រាណទាំង៣ដែលយើងនឹងយកមកពិភាក្សាក្នុងអត្ថបទនេះ។

យូហ្គា

ការហាត់យូហ្គាគឺជាលំហាត់ប្រាណមួយប្រភេទដែលល្អសម្រាប់ការការពារខ្លួនពីជំងឺខ្លាញ់រុំថ្លើម។ លំហាត់ប្រាណនេះមានក្បាច់ជាច្រើនសម្រាប់ជម្រុញសកម្មភាពរបស់ថ្លើម និងពង្រឹងមុខងាររបស់វា។ ក្បាច់មួយដែលគេហៅថា KapalBhati Pranayama គឺជាប្រភេទលំហាត់ប្រាណដកដង្ហើមមួយដែលមិនត្រឹមតែជួយពង្រឹងសរីរាង្គថ្លើមប៉ុណ្ណោះទេ តែវាជួយពង្រឹងសរីរាង្គផ្សេងៗនៅក្នុងរាងកាយបានទៀតផង តាមរយៈការជួយធ្វើឱ្យលំហូរឈាមកាន់តែប្រសើរ។

លំហាត់ប្រាណ Cardio

ការធ្វើសកម្មភាពរាងកាយដូចជាលំហាត់ប្រាណCardio និងការហ្វឹកហាត់កម្លាំងគឺសុទ្ធតែជាលំហាត់ប្រាណដ៏ល្អៗសម្រាប់បង្កើនការរំលាយអាហារ។ លំហាត់ប្រាណដូចជាការលើកទម្ងន់ និងការរត់គឺសុទ្ធតែជាប្រភេទលំហាត់ប្រាណល្អៗ។ អនុវត្តលំហាត់ប្រាណទាំងនេះឱ្យបានយ៉ាងតិច៣០នាទី ឬលើសនេះឱ្យបាន៣ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីបង្ការនូវជំងឺខ្លាញ់រុំថ្លើម។

ការដើរហាត់ប្រាណ

ការដើរហាត់ប្រាណ៤៥នាទីមិនថាពេលព្រឹក ឬពេលល្ងាចនោះទេ វាអាចជួយការពារអ្នកពីជំងឺជាច្រើនក្នុងជីវិត។ មិនថាជំងឺទឹកនោមផ្អែម ឬជំងឺខ្លាញ់រុំថ្លើមនោះទេ ការដើរហាត់ប្រាណគឺជាវិធីងាយ ហើយមានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនពីជំងឺគ្រោះថ្នាក់ជាច្រើន។

ប្រភព៖ https://www.hindustantimes.com/lifestyle/health/fatty-liver-3-easy-exercises-6-lifestyle-changes-to-reverse-liver-disease-101677661133944.html