“រត់ដើម្បីក្តីស្រលាញ់ និងសុខភាពល្អ”

ខែ​ធ្នូ 6, 2024ព័ត៌មាន

កម្មវិធីរត់ដើម្បីក្តីស្រលាញ់បានត្រឡប់មកវិញហើយ! តើអ្នកបានត្រៀមខ្លួនហើយឬនៅ? នេះជាព្រឹត្តិការណ៍សម្រាប់អ្នកទាំងអស់គ្នានៅក្នុងសហគមន៍សម្រាប់មនុស្សគ្រប់វ័យ។ ឆ្នាំនេះយើងមានចម្ងាយរត់៥គ.ម និង១០គ.ម។

តម្លៃសំបុត្រ Early Bird:

សម្រាប់សមាជិកហ្គាន់ហ្សេ ស្ព័ត និងអ្នករស់នៅក្នុងបុរីប៉េង ហួត បឹងស្នោ៖

ម្នាក់​ $8

ជាក្រុម $8 (សម្រាប់ការចុះឈ្មោះ២នាក់ឡើង)

សម្រាប់មិនមែនសមាជិកហ្គាន់ហ្សេ ស្ព័ត និងអ្នករស់នៅក្នុងបុរីប៉េង ហួត បឹងស្នោ៖

ម្នាក់ $12

ក្រុម$10 សម្រាប់ការចុះឈ្មោះ២នាក់ឡើង

កាលបរិច្ឆេទផុតកំណត់សម្រាប់សំបុត្រ Early Birdy៖ ពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤

កាលបរិច្ឆេទផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

ព័ត៌មានសំខាន់ពីកម្មវិធី:

  • កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥
  • ពេលវេលា៖ ម៉ោង៥:៣០នាទីព្រឹក ដល់ម៉ោង៩:៣០នាទីព្រឹក
  • ទីតាំង៖ ក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តអាធីណា, បុរីប៉េងហួតបឹងស្នោ
  • ចម្ងាយ៖ ៥គ.ម និង១០គ.ម

នៅពេលដែលអ្នកបានចុះឈ្មោះរួចរាល់ អ្នកនឹងទទួលបានកាដូដ៏ស្រស់ស្អាតពីយើងដែលរួមមានអាវយឺត បណ្ណចូលហាត់ប្រាណមួយដង អាហារពេលព្រឹក និងភេសជ្ជៈ ការបញ្ចុះតម្លៃពិសេសសម្រាប់ក្លិបហាត់ប្រាណ និងកាដូផ្សេងៗជាច្រើនទៀត។ នៅពេលបញ្ចប់ការរត់ អ្នកចូលរួមទាំងអស់នឹងទទួលបានអាហារពេលព្រឹកមួយពេល និងភេសជ្ជៈ ការធ្វើបទបង្ហាញអំពីកម្មវិធីស្ទូឌីយោពីក្រុមការងារហ្គាន់ហ្សេ ស្ព័ត និងលិខិតថ្លែងអំណរគុណចំពោះការចូលរួម។

គួរបញ្ជាក់ផងដែរថា យើងនឹងមានកម្មវិធីផ្សងសំណងដើម្បីទទួលបានឱកាសទៅលំហែកាយនៅសុខៈប៊ូទិក រីសតចំនួន ២ថ្ងៃ១យប់ កាតសមាជិករយៈពេល១ខែ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

Register here: https://forms.gle/YrocmQuNK64wbiKs5

លោកអ្នកក៏អាចចុះឈ្មោះនៅក្លិបហាត់ប្រាណទាំង២សាខារបស់យើង៖

អាធីណា ឬ ទាក់ទងទៅលេខ 010 888 398

ជូមីរ៉ាហ៍ ឬ ទាក់ទងទៅលេខ 015 888 468