5 លំហាត់ប្រាណជួយគ្រប់គ្រងជាតិស្ករក្នុងឈាម
ការដើរ៖ អ្នកអាចធ្វើការដើររយៈពេល 30នាទី 5ថ្ងៃក្នុងមួយសប្តាហ៍។ បើយោងតាមការស្រាវជ្រាវពីឆ្នាំ2021 ការដើរអាចជួយកាត់បន្ថយសម្ពាធឈាម កម្រិត HbA1c ដល់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី2 និងម៉ាសរាងកាយ។
ជិះកង់៖ ជំងឺទឹកនោមផ្អែម សរសៃប្រសាទជាជំងឺមួយប្រភេទដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ហើយក៏អាចបង្កឱ្យមានការឈឺសន្លាក់ដល់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី2ដែរ។ ប្រសិនបើអ្នកមានការឈឺសន្លាក់ អ្នកគួរជ្រើសរើសយកសកម្មភាពស្រាលៗ។ការជិះកង់អាចជួយឱ្យអ្នកសម្រេចបាននូវគោលដៅហាត់ប្រាណរបស់អ្នកដោយមិនដាក់បន្ទុកខ្លាំងទៅលើសន្លាក់។
ហែលទឹក៖ សកម្មភាពក្នុងទឹកគឺជាជម្រើសមួយសម្រាប់អ្នកចង់ធ្វើលំហាត់ប្រាណស្រាល។ ឧទាហរណ៍ សកម្មភាពដូចជាការហែលទឹក ការហាត់ប្រាណក្នុងទឹក ការរត់ក្នុងទឹក និងសកម្មភាពក្នុងទឹកផ្សេងទៀតអាចជួយឱ្យបេះដូង សួត និងសាច់ដុំរបស់អ្នកធ្វើចលនាដោយមិនដាក់សម្ពាធខ្លាំងលើសន្លាក់។ ការសិក្សាមួយនៅឆ្នាំ 2020 បានរកឃើញលំហាត់ប្រាណក្នុងទឹកអាចជួយអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី2 ឱ្យទទួលបានការហាត់ប្រាណ ពង្រឹងរាងកាយ និងមុខងារប្រព័ន្ធបេះដូង។
ការលើកទម្ងន់៖ ការលើកទម្ងន់ និងសកម្មភាពប្រើកម្លាំងផ្សេងៗអាចជួយអ្នកឱ្យបង្កើនសាច់ដុំដែលអាចជួយដល់ការដុតកាឡូរីរបស់អ្នកក្នុងមួយថ្ងៃ។ ការហាត់ប្រាណប្រើកម្លាំងអាចជួយធ្វើឱ្យការគ្រប់គ្រងកម្រិតឈាមក្នុងស្កររបស់អ្នកកាន់តែប្រសើរឡើងផងដែរ បើយោងតាមADA។
បើអ្នកចង់ដាក់បញ្ចូលការលើកទម្ងន់ទៅក្នុងទម្លាប់ហាត់ប្រាណរបស់អ្នក អ្នកអាចប្រើម៉ាស៊ីនលើកទម្ងន់ ដុំទម្ងន់ ឬវត្ថុធ្ងន់ៗនៅជុំវិញផ្ទះដូចជាកេសកំប៉ុង ឬទឹកសុទ្ធ។ ដើម្បីដឹងពីរបៀបលើកទម្ងន់ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព អ្នកគួរចូលរួមថ្នាក់ហាត់ប្រាណលើកទម្ងន់ ឬសាកសួរអ្នកជំនាញ ឬគ្រូបង្វឹកពីការណែនាំ។
យូហ្គា៖ យោងតាមADA ការហាត់យោហ្កាអាចជួយឱ្យអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី2 គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សម្ពាធឈាម និងទម្ងន់របស់ពួកគេ។ វាក៏អាចជួយកាត់បន្ថយស្រ្តេស ធ្វើឱ្យគេងលក់ស្កប់ស្កល់ និងធ្វើឱ្យមានអារម្មណ៍ល្អ។
បើអ្នកមានចំណាប់អារម្មណ៍ក្នុងការហាត់យូហ្គា អ្នកអាចចូលរួមថ្នាក់យូហ្គានៅក្លិបហាត់ប្រាណហ្គាន់ហ្សេ ស្ព័តជប៉ុនបាន។ អ្នកជំនាញរបស់យើងអាចជួយអ្នកឱ្យយល់ដឹងពីការប្រើប្រាស់ឥរិយាបថត្រឹមត្រូវ ការផ្លាស់ប្តូរឥរិយាបថនីមួយៗ និងតិចនិចក្នុងការប្រើប្រាស់ដង្ហើម។
ប្រភព៖ https://www.healthline.com/health/type-2-diabetes/top-exercises