
វិធីការពារខ្លួនពីរន្ទះ
- កុំហែលទឹក
ទឹកគឺជាគ្រឿងចម្លងអគ្គិសនីដ៏ល្អមួយ។ វាអាចធ្វើដំណើរនៅក្នុងបានយ៉ាងលឿន ហើយបង្កហានិភ័យខ្ពស់ដល់អ្នកដែលកំពុងនៅក្នុងទឹកនៅពេលដែលមានរន្ទះ។ ជាទូទៅគេណែនាំ អ្នកនៅក្នុងទឹកឱ្យងើបចេញពីទឹក និងស្វែងរកជម្រកឱ្យបានប្រញាប់បំផុត។
- កុំប៉ះវត្ថុដែលមានលោហៈធាតុ
លោហៈក៏ជាគ្រឿងចម្លងអគិ្គសនីមួយដ៏ល្អផងដែរ ដូច្នេះឱកាសនៃការត្រូវរន្ទះក៏ខ្ពស់ដែរនៅពេលដែលអ្នកកាន់វត្ថុលោហៈធាតុខ្ពស់ជាងស្មារ។ អ្នកគួរជៀសវាងការកាន់វត្ថុដូចជាដងវាយកូនហ្គូល សន្ទូចត្រី របងលួស ឬវត្ថុដែលមានលោហៈធាតុផ្សេងៗ។
- កុំឈរនៅទីវាល
គួរជៀសវាងពីការឈរនៅទីវាលដូចជាតារាងលេងបាល់ទាត់ អាងហែលទឹក ឬទីធ្លាក្មេងលេង។ ប្រសិនបើអ្នកកំពុងតែនៅក្នុងស្ថានភាពមួយនេះ អ្នកគួររកទីជម្រកឱ្យបានលឿនបំផុតព្រោះការស្វែងរកជម្រកមួយដែលមានសុវត្ថិភាពគឺមានសារៈសំខាន់យ៉ាងខ្លាំង។ ជៀសវាងការនៅក្នុងជម្រកដែលមានទីធ្លាជំហដូចជាតង់ ជម្រកពិចនិច ឬរោងសម្រាក។
- ចៀសវាងការឈរនៅជិតបង្អួច
ខ្យល់ដែលបក់នៅអំឡុងពេលព្យុះភ្លៀងអាចបក់បោកវត្ថុផ្សេងៗបំបែកកញ្ចក់បាន ដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ ក្នុងករណីខ្លះ រន្ទះក៏អាចធ្វើដំណើរតាមស្នាមប្រេះទ្វារ និងបង្អួចបានដែរ។ ដូច្នេះអ្នកគួរតែនៅឱ្យឆ្ងាយពីកន្លែងទាំងនេះ។
- រកកន្លែងជ្រក
ការរកកន្លែងជ្រកគឺជាវិធីមួយដែលមានសុវត្ថិភាពបំផុតដើម្បីការពារខ្លួនពីរន្ទះ ហើយអ្នកគួរតែរកកន្លែងជ្រកភ្លាមនៅពេលដែលមានអាកាសធាតុមិនសូវល្អ។ ត្រូវប្រាកដថាជម្រករបស់អ្នកមានភាពបិទបាំងជិតដូចជានៅក្នុងផ្ទះ ក្នុងផ្សារទំនើប ឬនៅក្នុងឡាន។ នៅក្នុងជម្រករបស់អ្នកយ៉ាងតិច30នាទី ដោយសារពេលចាប់ផ្តើម និងពេលជិតរាំងភ្លៀងជាពេលដែលគ្រោះថ្នាក់បំផុត។