
វិធីការពារខ្លួនពីជំងឺតម្រង់នោមរុំាំរ៉ៃ
តម្រងនោមបន្សុទ្ធឈាម ហើយបញ្ចេញបរិមាណទឹក និងកាកសំណល់ដែលលើសចេញពីរាងកាយ។ ការផ្លាស់ប្តូរ ឬខូចក្រលៀន អាចបណ្តាលឱ្យតម្រងនោមរបស់អ្នកខ្សោយ។ ជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូងអាចបណ្តាលឱ្យខូចតម្រងនោម។
ជំងឺតម្រងនោមរ៉ាំរ៉ៃអាចវិវឌ្ឍទៅជាជំងឺខ្សោយតម្រងនោម។ ប្រសិនបើតម្រងនោមខ្សោយ ឈាមរបស់អ្នកត្រូវតែបន្សុទ្ធ (នេះហៅថាការលាងឈាម) ច្រើនដងក្នុងមួយសប្តាហ៍។ អ្នកក៏ប្រហែលជាត្រូវធ្វើការប្តូរតម្រងនោមដែរ។
គ្រប់គ្រងកត្តាហានិភ័យជំងឺតម្រង់នោមរុំាំរ៉ៃ Chronic Kidney Disease risk factors
ប្រហែល 1 ក្នុងចំណោម 3នាក់ដែលមានជំងឺទឹកនោមផ្អែម និង 1 ក្នុងចំណោម 5 នាក់ដែលមានសម្ពាធឈាមខ្ពស់ប្រហែលជាអាចមានជំងឺតម្រង់នោមរុំាំរ៉ៃ។
បញ្ហាផ្សេងទៀតដែលធ្វើឱ្យអ្នកមានឱកាសច្រើនក្នុងការកើតជំងឺតម្រងនោមមានដូចជា៖
- ជំងឺបេះដូង
- ជំងឺសម្ពាធឈាមឡើងខ្ពស់
- លើសទម្ងន់ ឬធាត់
- ប្រវត្តិក្រុមគ្រួសារមានជំងឺតម្រងនោមរ៉ាំរៃ
ការមានជំងឺតម្រង់នោមរុំាំរ៉ៃ អាចបង្កើនឱកាសនៃការកើតជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ការព្យាបាលអាចជួយការពារ ឬពន្យារពេល ការស្លាប់ដោយដាច់សរសៃឈាមបេះដូង និងខ្សោយតម្រងនោម។
ជំងឺតម្រង់នោមរុំាំរ៉ៃ ដំបូងមិនមានសញ្ញាឬរោគសញ្ញាទេ ដូច្នេះអ្នកប្រហែលជាមិនដឹងថាអ្នកមានផ្ទុកជំងឺ។ អ្នកគួរចាត់វិធានការបង្ការ ឬពន្យារជំងឺតម្រងនោមមុនគឺកាន់តែល្អ។
ប្រសិនបើអ្នកមានហានិភ័យចំពោះជំងឺតម្រង់នោមរុំាំរ៉ៃ សូមធ្វើតេស្តជាប្រចាំ។ សួរគ្រូពេទ្យរបស់អ្នកតើគួរតេស្តញឹកញាប់ប៉ុនណាទើបត្រឹមត្រូវសម្រាប់អ្នក។
ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ត្រូវធ្វើតេស្តប្រចាំឆ្នាំ។
គន្លឹះដើម្បីសុខភាពតម្រងនោមល្អ
– ចាត់វិធានការទប់ស្កាត់ ពន្យារ ឬគ្រប់គ្រង ជំងឺតម្រង់នោមរុំាំរ៉ៃ
- សម្រកទម្ងន់ ប្រសិនបើអ្នកលើសទម្ងន់ ឬធាត់
- ធ្វើសកម្មភាពរាងកាយជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
- ប្រសិនបើអ្នកជក់បារី ចូរឈប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
- លេបថ្នាំតាមវេជ្ជបញ្ជា
- គ្រប់គ្រងកូឡេស្តេរ៉ុល
- ញ៉ាំអាហារដែលមានជាតិប្រៃតិច
- ញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើន
- កំណត់ចំនួនគ្រឿងស្រវឹងដែលអ្នកពិសា ជាតិអាល់កុលអាចបង្កើនហានិភ័យនៃជំងឺលើសឈាម
- ចាក់ថ្នាំបង្ការផ្តាសាយរៀងរាល់ឆ្នាំ អ្នកដែលមានជំងឺតម្រង់នោមរុំាំរ៉ៃ មានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរពីជំងឺផ្តាសាយ។
ប្រភព៖ https://www.cdc.gov/kidney-disease/prevention/index.html