ស្វែងយល់ពីអាការៈស្រាល និងធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម

ខែ​សីហា 20, 2025ព័ត៌មាន, រូបភាព

ជំងឺគ្រុនឈាម គឺជាការឆ្លងមេរោគដែលចម្លងតាមរយៈមូសទៅមនុស្ស។ ជំងឺគ្រុនឈាមជាធម្មតាកើតឡើងនៅក្នុងតំបន់អាកាសធាតុត្រូពិច និងអាកាសធាតុត្រូពិចសើម។
ចំនួនករណីគ្រុនឈាមច្រើនបំផុតដែលត្រូវបានរាយការណ៍គឺនៅឆ្នាំ២០២៣។ តំបន់ អង្គការសុខភាពពិភបលោក (WHO) នៃទ្វីបអាមេរិកបានរាយការណ៍ថាមាន ៤.៥ លានករណី ដោយមានអ្នកស្លាប់ចំនួន ២៣០០ នាក់។ ចំនួនករណីខ្ពស់បំផុតត្រូវបានរាយការណ៍នៅអាស៊ី៖ បង់ក្លាដែស (៣២១ ០០០នាក់) ម៉ាឡេស៊ី (១១១ ៤០០) ថៃ (១៥០ ០០០) និងវៀតណាម (៣៦៩ ០០០)។

រោគសញ្ញា

មនុស្សភាគច្រើនដែលមានជំងឺគ្រុនឈាមមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញា ហើយនឹងប្រសើរឡើងក្នុងរយៈពេល 1-2 សប្តាហ៍។ ជំងឺគ្រុនឈាមអាចធ្ងន់ធ្ងរ នឹងនាំឱ្យប៉ះពាល់ដល់អាយុជីវិត។
ប្រសិនបើរោគសញ្ញាកើតឡើង ជាធម្មតាចាប់ផ្តើមពី 4-10 ថ្ងៃបន្ទាប់ពីការឆ្លង។ រោគសញ្ញាអាចរួមមានៈ

- ក្តៅខ្លួនខ្លាំង (40°C) - ឈឺក្បាលខ្លាំង - ឈឺចាប់នៅខាងក្រោយភ្នែក - ឈឺសាច់ដុំ និងសន្លាក់ - ឆ្អល់ពោះ - ក្អួត - ហើមក្រពេញ - កន្ទួល

រោគសញ្ញាគ្រុនឈាមធ្ងន់ធ្ងរមានដូចជា៖

- ឈឺពោះធ្ងន់ធ្ងរ
- ក្អួតរ៉ាំរ៉ៃ
- ដកដង្ហើមលឿន
- ហូរឈាមតាមអញ្ចាញធ្មេញ ឬច្រមុះ
- អស់កម្លាំងល្អិតល្អៃ
- សម្រាកមិនគ្រប់គ្រាន់
- ឈាមក្នុងកម្អួត ឬលាមក
- ស្រេកទឹកខ្លាំង
- ស្លេកស្លាំង និងស្បែកត្រជាក់
- មានអារម្មណ៍ខ្សោយ

ការទប់ស្កាត់ និងការគ្រប់គ្រង

មូសដែលចម្លងជំងឺគ្រុនឈាមភាគច្រើននៅពេលថ្ងៃ។ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគ្រុនឈាម ដោយការពារខ្លួនពីមូសខាំដោយប្រើ៖

- ស្លៀកសម្លៀកបំពាក់ជិតៗ
- ប្រើប្រាស់មុងជ្រលក់ថ្នាំប្រសិនបើគេងពេលថ្ងៃ
- ថ្នាំបាញ់មូស
- ធូបមូស និងឧបករណ៍បំភាយផ្សែង

បង្ការការបង្កាត់ពូជមូសបានដោយ៖

- គ្រប់គ្រង និងកម្ចាត់ជម្រកមូស
- បោះចោលកាកសំណល់រឹងឱ្យបានត្រឹមត្រូវ និងកម្ចាត់ជម្រកដែលអាចផ្ទុកទឹក
- ការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតសមស្របទៅនឹងធុងស្តុកទឹកខាងក្រៅ

ប្រសិនបើអ្នកកើតជំងឺគ្រុនឈាម វាជារឿងសំខាន់ដើម្បី៖

- សម្រាក
- ផឹកទឹកឱ្យបានច្រើន
- ប្រើថ្នាំអាសេតាមីណូហ្វេន (ប៉ារ៉ាសេតាមុល) សម្រាប់ការឈឺចាប់
- ជៀសវាងថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត ដូចជា ibuprofen និងអាស្ពីរីន
- តាមដានរោគសញ្ញាដែលធ្ងន់ធ្ងរ ហើយទាក់ទងវេជ្ជបណ្ឌិតរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកសម្គាល់ឃើញថាមាន។