ការហាត់ប្រាណដោយលើកទម្ងន់២ដងក្នុង១សប្តាហ៍អាចជួយការពារប្រឆាំងនឹងជំងឹភ្លេចភ្លាំង!

ខែ​កញ្ញា 29, 2025ព័ត៌មាន, រូបភាព

តាមរយៈរបាយការណ៍ថ្មីមួយ ការហាត់ប្រាណបែបហ្វឹកហាត់កម្លាំង២ដងក្នុង១សប្តាហ៍អាចជួយការពារប្រឆាំងនឹងជំងឺភ្លេចភ្លាំង។ ៦ខែក្រោយនៃការសិក្សា អ្នកស្ម័គ្រចិត្តវ័យចំណាស់ដែលមានហានិភ័យខ្ពស់នៃជំងឺវង្វេង ដែលបានអនុវត្តការហ្វឹកហាត់កម្លាំងដើម្បីពង្រឹងកម្លាំង និងសាច់ដុំ ធ្វើឱ្យមានការចងចាំ និងការគិតកាន់តែប្រសើរ ជាងអ្នកដែលមិនបានធ្វើលំហាត់ប្រាណ។

សម្រាប់ការសិក្សានេះ អ្នកស្រាវជ្រាវនៅប្រទេសប្រេស៊ីល បានចែកអ្នកចូលរួមជាពីរក្រុម។ ពាក់កណ្តាលបានចូលរួមក្នុងកម្មវិធីការហាត់ប្រាណដោយលើកទម្ងន់ ដែលលំហាត់ប្រាណលើកទម្ងន់លើម៉ាស៊ីនហាត់ប្រាណពីរដងក្នុង១សប្តាហ៍។ ការហាត់ប្រាណទាំងនេះមានកម្រិតខ្ពស់ ប្រហែលជា៣ជុំ និង១០ដងក្នុង១ជុំ សម្រាប់១០ក្រុមដែលហ្វឹកហាត់សាច់ដុំ។ ការហាត់ប្រាណត្រូវបានធ្វើពីកម្រិតខ្ពស់មធ្យមទៅខ្ពស់ ជាមួយទម្ងន់ដែលកើនឡើងដល់ ៨០%នៃទម្ងន់អតិបរមា។ ពាក់កណ្តាលទៀត មិនបានអនុវត្តកម្មវិធីហាត់ប្រាណបន្ថែមពិសេសណាមួយទេ។

៦ខែក្រោយ អ្នកស្ម័គ្រចិត្តទាំងពីរក្រុម ក៏បានធ្វើតេស្តការចងចាំនៅពេលចាប់ផ្តើមការសិក្សា និងក្រោយការសិក្សាម្តងទៀត។ ពួកគេក៏បានថតស្កែនខួរក្បាលដោយប្រើម៉ាស៊ីន MRI ដើម្បីពិនិត្យរកការផ្លាស់ប្ដូរក្នុងរចនាសម្ព័ន្ធខួរក្បាល។

លោកវេជ្ជបណ្ឌិត Ribeiro បាននិយាយថា “ការហាត់ប្រាណលើកទម្ងន់បង្ហាញថាពិតជាមានអត្ថប្រយោជន៍ក្នុងការទប់ស្កាត់ជំងឺភ្លេចភ្លាំង(Dementia) ទោះបីជាសម្រាប់មនុស្សដែលមានហានិភ័យខ្ពស់ក៏ដោយ។” លទ្ធផលនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងវិទ្យាសាស្ត្រទស្សនាវិជ្ជា GeroScience។

ម៉ាស៊ីនហាត់ប្រាណដែលប្រើនៅក្នុងការសិក្សានេះ គឺមាននៅក្នុងក្លិបហាត់ប្រាណភាគច្រើន ហើយផ្តល់ជូននូវការហាត់ប្រាណច្រើនសម្រាប់ក្រុមហាត់យកសាច់ដុំដ៏ទៃទៀត។ សម្រាប់មនុស្សចាស់ដែលមានបញ្ហាចលនា ក៏អាចហាត់ប្រាណនៅផ្ទះដោយការប្រើខ្សែយឺតហាត់ប្រាណ ឬដុំទម្ងន់ស្រាលៗបានផងដែរ។ មិនថាអាយុប៉ុន្មានឡើយ អ្វីដែលល្អសម្រាប់រាងកាយ ក៏អាចល្អសម្រាប់ខួរក្បាលផងដែរ នេះបើតាមការស្រាវជ្រាវបានបង្ហាញ។

ប្រភព៖ https://www.alzinfo.org/articles/prevention/weight-training-twice-a-week-may-protect-against-dementia/