
ស្វែងយល់ពីការបាត់បង់ម៉ាសសាច់ដុំចំពោះមនុស្សចាស់
Sarcopenia គឺជាការបាត់បង់ម៉ាសនិងកម្លាំងសាច់ដុំ។ វាត្រូវបានចាត់ទុកថាជាជំងឺជរាដែលកើតមានលើមនុស្សចាស់ទូទៅម្នាក់ក្នុងចំណោម3នាក់។ ដោយសារតែកម្លាំង និងម៉ាសសាច់ដុំចុះខ្សោយទៅតាមអាយុ។ មនុស្សវ័យចំណាស់ជាច្រើនប្រឈមនឹងSarcopenia ដែលអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ជាទូទៅ មនុស្សមានម៉ាសសាច់ដុំខ្ពស់បំផុតនៅអាយុចន្លោះ៣០ ទៅ៤០ឆ្នាំ។ បន្ទាប់ពីអាយុ៤០ឆ្នាំ ម៉ាសសាច់ដុំនឹងចាប់ផ្តើមថយចុះ ១ទៅ២ ភាគរយក្នុងមួយឆ្នាំ។
កត្តាហានិភ័យនៃការបាត់បង់ម៉ាសសាច់ដុំចំពោះមនុស្សចាស់
អាយុ
Sarcopenia កម្រកើតមុនអាយុ 60 ឆ្នាំណាស់ តែដំណើរការនៃការបាត់បង់សាច់ដុំ វាចាប់ផ្តើមឡើងមុនជាច្រើនឆ្នាំ។ លើសពីការផ្លាស់ប្តូរជីវសាស្រ្តដែលជាផ្នែកមួយនៃដំណើរការនៃភាពចាស់ មនុស្សវ័យចំណាស់ទំនងជាមានកត្តាហានិភ័យបន្ថែមទៀត ដូចជា ភាពអសកម្ម របបអាហារមិនល្អ និងជំងឺរ៉ាំរ៉ៃ ដែលរួមចំណែកដល់ការបាត់បង់សាច់ដុំ និងភាពខ្លាំង។
របៀបរស់នៅដែលអសកម្ម
ការសិក្សាបានណែនាំថាការសិក្សាបានណែនាំថាការធ្វើសកម្មភាពពេលអាយុកាន់តែច្រើនអាចកាត់បន្ថយហានិភ័យនៃការបាត់បង់ម៉ាសសាច់ដុំ។ ពេលដែលអ្នកចំណាយពេលអង្គុយ ឬដេកកាន់តែច្រើនក្នុងពេលមួយថ្ងៃ ម៉ាសសាច់ដុំ និងកម្លាំងកាន់តែច្រើនទំនងជាបាត់បង់។ ការធ្វើសកម្មភាពពេលអាយុកាន់តែច្រើនអាចកាត់បន្ថយហានិភ័យនៃការបាត់បង់ម៉ាសសាច់ដុំ។ ពេលដែលអ្នកចំណាយពេលអង្គុយ ឬដេកកាន់តែច្រើនក្នុងពេលមួយថ្ងៃ ម៉ាសសាច់ដុំ និងកម្លាំងកាន់តែច្រើនទំនងជាបាត់បង់។
របបអាហារ
របបអាហារដែលមិនល្អក៏បណ្តាលឱ្យបាត់បង់ម៉ាសសាច់ដុំ។ របបអាហារដែលមានអាហារកែច្នៃច្រើន ផលិតផលដែលមានកម្រិតជាតិស្ករខ្ពស់ អំបិល សារធាតុបន្ថែម និងខ្លាញ់មិនល្អ មានទំនាក់ទំនងនឹងម៉ាសសាច់ដុំទាបផងដែរ។
ជាទូទៅ មនុស្សវ័យចំណាស់ដែលខ្វះអាហារូបត្ថម្ភ ដោយសារតែពួកគាត់ញ៉ាំតិចពេក ឬញ៉ាំអាហារដែលមិនបានផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ពួកគេ គឺមានហានិភ័យខ្ពស់ក្នុងការបាត់បង់ម៉ាសសាច់ដុំ(Sarcopenia) ហើយនឹងធ្លាក់ចុះសាច់ដុំកាន់តែលឿននៅពេលដែលពួកគាត់មានSarcopenia។
ភាពធាត់
កម្រិតជាតិខ្លាញ់ខ្ពស់ក្នុងរាងកាយបានបង្កើនការរលាក និងការផ្លាស់ប្តូររបៀបដែលរាងកាយឆ្លើយតបទៅនឹងអរម៉ូនដែលហៅថាអាំងស៊ុយលីន ដែលទាំងពីរនេះអាចបង្កើនល្បឿននៃការបាត់បង់សាច់ដុំ។ ភាពធាត់ក៏អាចធ្វើឱ្យពិបាកក្នុងការរក្សាសកម្មភាព ដែលនាំឱ្យវដ្តនៃការបាត់បង់សាច់ដុំ និងការប្រមូលផ្តុំជាតិខ្លាញ់។
រោគសញ្ញាដែលត្រូវសង្កេត
រោគសញ្ញារបស់មនុស្សចាស់ដែលបាត់បង់ម៉ាសសាច់ដុំរួមមាន៖
- សាច់ដុំខ្សោយ
- បាត់បង់ភាពធន់ពេលសកម្ម
- ដើរយឺត
- ពិបាកឡើងជណ្តើរ
- បាត់បង់តុល្យភាពភាព
- ដួល
- សាច់ដុំរួមតូច
ការការពារ និងការព្យាបាល
- របបអាហារល្អដែលមានប្រូតេអុីនខ្ពស់ជួយការពារសាច់ដុំកុំឱ្យបាត់បង់
- របៀបរស់នៅសកម្ម ដែលរួមបញ្ចូលការហ្វឹកហាត់កម្លាំង
Preventing sarcopenia ការការពារ sarcopenia ចំពោះមនុស្សចាស់គឺសំខាន់ជាងការព្យាបាលវា។ ដោយសារតែម៉ាសសាច់ដុំចាប់ផ្តើមថយចុះចាប់ពីអាយុ 40 ឆ្នាំ ការធ្វើលំហាត់ប្រាណ និងការផ្លាស់ប្តូររបៀបរស់នៅឱ្យបានឆាប់ជារឿងដែលអាចជួយការពារវាបានយ៉ាងមានប្រសិទ្ធភាព។
ប្រភព៖ https://www.webmd.com/healthy-aging/sarcopenia-with-aging
