តើកត្តាអ្វីខ្លះដែលអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម?
តម្រងនោមមានមុខងារយ៉ាងសំខាន់ក្នុងការច្រោះឈាម។ ដូច្នេះតម្រងនោមអាចរងផលប៉ះពាល់ពីស្ថានភាព និងបរិមាណរបស់ឈាម។ ជំងឺតម្រងនោមភាគច្រើនកើតឡើងដោយសារមានការខូចខាតទៅលើសរសៃឈាមនៅក្នុងតម្រងនោមដែលកត្តាទាំងនោះរួមមាន៖
កម្រិតជាតិស្ករកើនឡើង
ការកើនឡើងនៃកម្រិតជាតិស្ករអាចបង្កឱ្យសរសៃឈាមនៅក្នុងរាងកាយដូចជានៅក្នុងតម្រងនោមរងការខូចខាត។ នៅពេលដែលមានរឿងនេះកើតឡើង តម្រងនោមនឹងមានភាពលំបាកក្នុងការធ្វើការសម្អាតឈាម។ វាអាចបណ្តាលឱ្យរាងកាយផ្ទុកជាតិទឹក និងអំបិលច្រើនជាធម្មតាដែលធ្វើឱ្យមានការឡើងទម្ងន់ និងហើមជើង។
ប្រសិនបើទុកយូរ ការកើនឡើងនៃកម្រិតជាតិស្ករអាចឈានទៅដល់ជំងឺទឹកនោមផ្អែមដែលអាចបង្កផលប៉ះពាល់បន្ថែមដល់សរសៃប្រសាទនៅក្នុងរាងកាយដែលធ្វើឱ្យមានភាពលំបាកក្នុងការបន្ទោរបង់។ វានឹងធ្វើឱ្យរាងកាយមានផ្ទុកមេរោគពីការកើនឡើងនៃបាក់តេរីនៅក្នុងទឹកនោ
ជំងឺសម្ពាធឈាមឡើងខ្ពស់
ការកើនឡើងនៃសម្ពាធឈាមគឺជាជំងឺដ៏ធ្ងន់ធ្ងរមួយដែលអាចធ្វើឱ្យសរីរាង្គជាច្រើនឈប់ដំណើរការដែលរួមមានតម្រងនោម និងបេះដូង។ ប្រសិនបើទុកយូរវានឹងបង្កឱ្យសរសៃឈាមនៅក្នុងតម្រងនោមមានការខូចខាតដែលវាបណ្តាមឱ្យតម្រងនោមចុះខ្សោយរហូតដល់ការកើតជំងឺតម្រងនោម ឬខ្សោយតម្រងនោម
ការប្រើប្រាស់ថ្នាំមួយចំនួនក្នុងរយៈពេលយូរដូចជាថ្នាំបំបាត់ការឈឺចាប់
តម្រងនោមមានតួនាទីជាច្រើនទៀតនៅក្នុងរាងកាយដូចជាការត្រងកាកសំណល់ បញ្ចេញអរម៉ូន រក្សាសម្ពាធឈាម បង្កើតគ្រាប់ឈាមក្រហម និងមុខងារជាច្រើនទៀត។ ថ្នាំមួយចំនួនដូចជាថ្នាំបំបាត់ការឈឺចាប់អាចបង្កឱ្យតម្រងនោមមានសភាពមិនប្រក្រតី។ ការប្រើប្រាស់ថ្នាំនេះលើសកម្រិតបង្កឱ្យមានជំងឺខ្សោយតម្រងនោមរាំរ៉ៃ 5% ជារៀងរាល់ឆ្នាំ។
ប្រភព
https://www.kidney.org/kidney-topics/what-high-blood-pressure