ប្រភេទអាហារជួយកាត់បន្ថយការឡើងសម្ពាធឈាម

ខែ​វិច្ឆិកា 25, 2024ព័ត៌មាន

ក្នុងចំណោមកត្តាដែលធ្វើឱ្យប្រឈមមុខនឹងជំងឺបេះដូងទាំងអស់ ការឡើងសម្ពាធឈាមគឺជាកត្តាមួយដែលងាយការពារជាងគេ។ មានអាហារជាច្រើនដែលអ្នកអាចទទួលទានក្នុងរបបអាហាររបស់អ្នកបានដើម្បីកាត់បន្ថយកម្រិតសម្ពាធឈាម និងហានិភ័យនៃជំងឺបេះដូង។ ទាំងនេះគឺជាអាហារមួយចំនួនដែលអ្នកអាចទទួលទានបានដើម្បីការពារខ្លួនពីជំងឺមួយនេះ។

1. ការ៉ុត

ការ៉ុតមានរសជាតិផ្អែម ក្រៀម ហើយពោរពេញទៅដោយសារជាតិចិញ្ចឹម។ វាគឺជាប្រភេទបន្លែទូទៅមួយប្រភេទដែលមាននៅក្នុងរបបអាហារអាហាររបស់មនុស្សគ្រប់គ្នា។ ការ៉ុតពោរពេញទៅដោយសារជាតិផ្ទុកពីរុក្ខជាតិដែលចូលរួមចំណែកក្នុងដំណើរការថែទាំសុខភាពដូចជាការរក្សាកម្រិតសម្ពាធឈាម។ នៅក្នុងការសិក្សាមួយនៅឆ្នាំ2023បានរកឃើញនូវទំនាក់ទំនងរវាងការញុំាការ៉ុត100ក្រាម និងការចុះថយនៃកម្រិតសម្ពាធឈាម។

2. ត្រីសាលម៉ុន និងត្រីដែលសម្បូរជាតិខ្លាញ់

ត្រីដែលសម្បូរជាតិខ្លាញ់គឺជាប្រភពនៃជាតិខ្លាញ់អូមេហ្គា-3ដ៏សម្បូរបែបបំផុតដែលវាជាសារជាតិមួយអាចកាត់បន្ថយកម្រិតជាតិខ្លាញ់បានតាមរយៈការកាត់បន្ថយរលាក។ ការសិក្សាមួយនៅឆ្នាំ2022បានបង្ហាញថាអត្ថប្រយោជន៍ដ៏ធំបំផុតកើតឡើងនៅពេលដែលបានទទួលទានជាតិខ្លាញ់អូមេហ្គា-3 ពី2ទៅ3ក្រាមក្នុងមួយថ្ងៃ។

3. ប្រេងអូលីវ

ប្រេងពីផ្លែអូលីវផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនដែលរួមមានការកាត់ន្ថយកម្រិតសម្ពាធឈាម និងកត្តាផ្សេងៗទៀតនៃជំងឺបេះដូង។ ជាមួយនឹងសារជាតិចិញ្ចឹមនិងសារជាតិផ្ទុកពីរុក្ខជាតិដែលមាននៅក្នុងប្រេងអូលីវ អ្នកទទួលទានរបបអាហារដែលមានប្រេងអូលីវដើម្បីកាត់បន្ថយសម្ពាធឈាម។

4. ផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវគឺជាបន្លែម្យ៉ាងដែលនៅចំណោមបន្លែដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពបំផុត។ ផ្កាខាត់ណាខៀវមានពោរពេញទៅដោយសារជាតិអង់ទីអុកស៊ីដង់ដែលជួយបន្ថយកម្រិតសម្ពាធឈាមដោយពង្រឹងមុខងារសរសៃឈាម និងបង្កើនកម្រិតនីទ្រិចអុកស៊ីតក្នុងរាងកាយ។ ការសិក្សាមួយបានបង្ហាញថាអ្នកដែលញុំាផ្កាខាត់ណាខៀវ 4 ដងក្នុងមួយសបា្តហ៍ប្រឈមមុខនឹងការឡើងសម្ពាធឈាមតិចជាងអ្នកដែលញុំាផ្កាខាត់ណាខៀវតែម្តងក្នុងមួយសបា្តហ៍។

5. ស៊ុត

ស៊ុតដើរតួយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពរបបអាហារដើម្បីគ្រប់គ្រងកម្រិតសម្ពាធឈាម។ ការស្រាវជ្រាវមួយក្នុងឆ្នាំ2023នៅសហរដ្ឋអាមេរិចបានរកឃើញថាអ្នកញុំាស៊ុតចំនួន5គ្រាប់ក្នុងមួយសប្តាហ៍អាចកាត់បន្ថយកម្រិតសម្ពាធឈាម Stystolic (SBP) បានច្រើនជាងអ្នកដែលញុំាស៊ុតកន្លះគ្រាប់ក្នុងមួយសប្តាហ៍។

6. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិមានផ្ទុកសារជាតិដ៏សំខាន់ដែលមានអត្ថប្រយោជន៍សម្រាប់សម្ពាធឈាម។ គ្រាប់ធញ្ញជាតិដែលអ្នកគួរញុំាដើម្បីបង្គ្រប់របបអាហាររបស់អ្នកនោះមានគ្រាប់ល្ពៅ គ្រាប់ជី គ្រាប់រីករាយ វ៉ល់ណាត់ និងអាល់ម៉ុន។ គ្រាប់ធញ្ញជាតិភាគច្រើនមានផ្ទុកដោយសារជាតិសរសៃ និងអាជីនីន (Arginine) ដែលជាអាស៊ីតអាមីណូមួយប្រភេទដែលរាងកាយរបស់អ្នកត្រូវការក្នុងការផលិតនីទ្រិច អុកស៊ីតដើម្បីបន្ធូរសរសៃឈាម និងកាត់បន្ថយសម្ពាធឈាម។

7. បន្លែពណ៌បៃតង

ផ្ទីស និងស្ពៃពួយឡេងជាបន្លែបៃតងមួយចំនួនដែលអាចកាត់បន្ថយសម្ពាធឈាម។ បន្លែបៃតងទាំងនេះជាប្រភពនៃសារជាតិប៉ូតាស្យូម និងម៉ាញេស្យូមដែលជាសារជាតិសំខាន់ក្នុងការរក្សាកម្រិតសម្ពាធឈាម។ ការសិក្សាមួយក្នុងឆ្នាំ2022 បានរកឃើញថានៅក្នុងចំណោមស្រី្តដែលទទួលទានអំបិលច្រើនក្នុងរបបអាហារ គេសង្កេតឃើញមានការកាត់បន្ថយកម្រិតសម្ពាធឈាម SBP នៅពេលដែលពួកគេទទួលទានសារជាតិប៉ូតាស្យូមជារៀងរាល់ថ្ងៃ។

8. ដំឡូង

ដំឡូងសម្បូរសារជាតិផ្ទុកម្យ៉ាងដែលមានប្រយោជន៍ក្នុងការគ្រប់គ្រងសម្ពាធឈាម។ ដំឡូងដុតដែលមានសំបកផ្ទុកសារជាតិប៉ូតាស្យូមដល់ទៅ 941mg ដែលស្មើនឹង 20% នៃជាតិប៉ូតាស្យូមដែលអ្នកគួរទទួលទានក្នុងមួយថ្ងៃ។ ការសិក្សាមួយនៅឆ្នាំ2021 បានរកឃើញថារបបអាហារដែលមានដំឡូងអាចផ្តល់ប៉ូតាស្យូមបានរហូតដល់ 3,300mg ក្នុងមួយថ្ងៃ ហើយកាត់បន្ថយកម្រិតសម្ពាធឈាម។