តើអ្វីជាអត្ថប្រយោជន៍នៃការរត់សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត?

ខែ​មករា 12, 2026ព័ត៌មាន

ការរត់គឺជាលំហាត់ប្រាណដ៏ពេញនិយមបំផុតមួយដោយសារមូលហេតុជាច្រើន។ វាមិនត្រូវការឧបករណ៍ច្រើននោះទេ ហើយអ្នកអាចរត់នៅកន្លែងណាក៏បាន ឬពេលណាក៏បានតាមដែលអ្នកគិតថាងាយស្រួល។ មិនថាអ្នកចូលចិត្តរត់ល្បឿនលឿន (Sprinting) ឬចូលចិត្តរត់យឺតៗក៏ដោយ រាល់សកម្មភាពកីឡាបែបCardio ដែលធ្វើឱ្យបេះដូងលោតញាប់ សុទ្ធតែអាចជួយឱ្យបេះដូងរបស់អ្នកកាន់តែរឹងមាំ ជួយបង្កើតសាច់ដុំ និងបង្កើនអារម្មណ៍ឱ្យស្រស់ស្រាយ។

អត្ថប្រយោជន៍ផ្នែកសុខភាពរាងកាយនៃការរត់

ការរត់ផ្តល់ផលល្អជាច្រើនដល់រាងកាយរបស់អ្នក។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗមួយចំនួននៃការរត់ជាប្រចាំ៖

សុខភាពបេះដូងកាន់តែប្រសើរ៖ សុខភាពបេះដូងកាន់តែប្រសើរ៖ ការរត់ ឬរត់តិចៗយ៉ាងហោចណាស់ ១០នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយឱកាសនៃការកើតជំងឺសរសៃឈាមបេះដូងបានយ៉ាងច្រើន។ ការសិក្សាមួយបានបង្ហាញថា អ្នករត់ ៥០%គ្មានឱកាសក្នុងការស្លាប់ដោយសារជំងឺបេះដូង បើធៀបនឹងអ្នកដែលមិនរត់។

គេងលក់ស្រួលជាងមុន៖ ការគេងប្រកបដោយគុណភាពគឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពទូទៅ។ វាគឺជាពេលវេលាដែលរាងកាយរបស់អ្នកជួសជុលខ្លួនឯង ដែលជាហេតុធ្វើឱ្យអ្នកភ្ញាក់មកមានអារម្មណ៍ស្រស់ស្រាយ។ ការសិក្សាបង្ហាញថា ការហាត់ប្រាណមិនត្រឹមតែជួយឱ្យអ្នកឆាប់គេងលក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យគេងលក់បានស្កប់ស្កល់ទៀតផង។

ពង្រឹងសុខភាពជង្គង់ និងខ្នង៖ វាជាការយល់ច្រឡំទូទៅមួយដែលថាការរត់មិនល្អសម្រាប់សន្លាក់។ តាមពិត ការស្រាវជ្រាវបង្ហាញថា អ្នករត់កាន់តែច្រើន ឱកាសនៃបញ្ហាជង្គង់ និងខ្នងនៅពេលអ្នកមានវ័យកាន់តែច្រើននឹងកាន់តែថយចុះ។

សាច់ដុំរឹងមាំ៖ ការរត់ជួយដល់ក្រុមសាច់ដុំសំខាន់ៗជាច្រើន រួមមានសាច់ដុំពោះ (Core), ត្រគៀក, គូទ និងសាច់ដុំភ្លៅខាងក្រោយ។ ការកសាង និងរក្សាសាច់ដុំទាំងនេះ ជាពិសេសនៅពេលអ្នកមានវ័យចំណាស់ ជួយឱ្យអ្នកនៅតែរឹងមាំ និងមានភាពរហ័សរហួន។

អត្ថប្រយោជន៍នៃការរត់ចំពោះសុខភាពផ្លូវចិត្ត

ការរត់ផ្តល់ផលល្អដល់ផ្លូវចិត្តរបស់អ្នក មិនចាញ់ការផ្តល់ផលល្អដល់រាងកាយនោះទេ។ នេះគឺជាចំណុចមួយចំនួនដែលវាជួយដល់សុខភាពផ្លូវចិត្ត៖

បង្កើនការចងចាំ៖ ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍ថាឆាប់ភ្លេចភ្លាំង អាចព្យាយាមរត់។ ការហាត់ប្រាណបែបអ៊ែរ៉ូប៊ិក ធ្វើឱ្យចង្វាក់បេះដូងកើនឡើង និងចេញញើស ដែលអាចជួយបង្កើនទំហំនៃ Hippocampus (ផ្នែកនៃខួរក្បាលដែលទទួលខុសត្រូវលើការចងចាំ និងការរៀនសូត្រ)។ ការសិក្សាមួយចំនួនបង្ហាញថា ផ្នែក Hippocampus របស់មនុស្សដែលហាត់ប្រាណមានទំហំធំជាងអ្នកដែលមិនហាត់ប្រាណ។

អារម្មណ៍ និងថាមពលកាន់តែប្រសើរ៖ ការហាត់ប្រាណបញ្ចេញអរម៉ូនដែលធ្វើឱ្យមានអារម្មណ៍ល្អហៅថា Endorphins ដែលជួយបង្កើនអារម្មណ៍ ការផ្ដោតអារម្មណ៍ និងសុខុមាលភាព។ ការសិក្សាមួយបានរកឃើញថា សូម្បីតែការរត់ត្រឹមតែ១៥នាទីក្នុងមួយថ្ងៃ ក៏អាចកាត់បន្ថយឱកាសនៃការកើតជំងឺបាក់ទឹកចិត្តបានប្រហែល២៦% ដែរ។ ក្រៅពីនេះ ការហាត់ប្រាណក៏ជួយកាត់បន្ថយរោគសញ្ញានៃការបាក់ទឹកចិត្ត និងការថប់បារម្ភផងដែរ។

កាត់បន្ថយភាពតានតឹង (Stress)៖

ការរត់អាចជួយឱ្យអ្នកឈប់គិតពីក្តីកង្វល់ទាំងឡាយ។ ទន្ទឹមនឹងនេះ អរម៉ូនEndorphins ដែលជួយឱ្យអារម្មណ៍ល្អ ក៏ជួយគ្រប់គ្រងប្រព័ន្ធឆ្លើយតបរបស់រាងកាយទៅនឹងភាពតានតឹង (Fight or Flight response) ផងដែរ។

ប្រភព៖ https://www.webmd.com/fitness-exercise/health-benefits-running?utm