លោក Isao Murayama

លោកនាយក
ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី

ជួយឱ្យអ្នកទទួលបានរាងស្អាត និងសុខភាពល្អ

មតិស្វាគមន៍ពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន

ចាប់តាំងពីប្រទេសកម្ពុជាត្រូវបាន​ស្ថាបនាឡើងវិញក្រោយ​ការបំផ្លិចបំផ្លាញពីសង្រ្គាមរួចមក ការអភិវឌ្ឍនៃសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ ក៏បានចាប់ផ្តើមរីកចម្រើនឡើងផងដែរ។ ក្នុងនាមជាប្រទេសមួយក្នុងទ្វីបអាស៊ីដែលមាន​ការអភិវឌ្ឍសេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃដោយឥតឈប់ឈរនោះ ប្រទេសកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនបរទេស។ ឈរលើឆន្ទៈដើម្បីជួយឲ្យប្រជាជនរស់នៅក្នុងប្រទេសនេះ ទទួលបាននូវសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត យើងបានបង្កើតក្រុមហ៊ុនមួយឡើងកាលពីខែមីនា ឆ្នាំ២០១៥ ដែលមានឈ្មោះថាក្រុមហ៊ុន ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី។

ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដំបូងដែលក្រុមហ៊ុន ហ្គាន់ហេ្ស ស្ព័ត យើងខ្ញុំសម្រេចជ្រើសរើស ធ្វើជាតំបន់គោលដៅក្នុងការវិនិយោគក្រៅស្រុក។

ប្រទេសកម្ពុជាតែងតែរំឭកខ្ញុំអំពីរយៈពេលលូតលាស់លឿនបំផុតរបស់ប្រទេសជប៉ុន ដូច្នេះខ្ញុំជឿថាការលើកកម្ពស់ជីវភាពរស់នៅ ការយកចិត្តទុកដាក់លើការថែរក្សាសុខភាពនិងសម្ផស្សក៏កំពុងតែមានការកើនឡើងផងដែរក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ជាមធ្យមប្រជាជនកម្ពុជាភាគច្រើនមានអាយុ 20 ឆ្នាំដែលមានសក្តានុពលនៃកំណើនបន្ថែមទៀត។

យើងខ្ញុំមិនត្រឹមតែបង្កើតមជ្ឈមណ្ឌលកីឡានៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបទ ពិសោធន៍ទាំងអស់ពីប្រទេសជប៉ុន ដើម្បីធានាឲ្យបាននូវសេវាកម្មដ៏ល្អគាប់ចិត្តដល់អតិថិជន។

ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដំបូងដែលក្រុមហ៊ុនហ្គាន់ហេ្ស ស្ព័ត យើងខ្ញុំសម្រេចជ្រើសរើសធ្វើជាតំបន់គោលដៅក្នុងការវិនិយោគក្រៅស្រុក។

យើងខ្ញុំមានគម្រោងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដែលគម្រោងទាំងនេះមានដូចជា ការពង្រីកនូវហាងដែលគ្រប់គ្រងផ្ទាល់ដោយក្រុមហ៊ុនយើងខ្ញុំ ការទទួលគ្រប់គ្រងសម្ភារសម្រាប់កាយវប្បកម្មនិងកីឡា ព្រមទាំងមានបញ្ជូនគ្រូបង្វឹកជំនាញៗទៅកាន់គ្រឹះស្ថានអប់រំជាដើម។

ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) នឹងនៅទីនេះ ដើម្បីជួយឱ្យលោកអ្នកកាន់តែមានរាងកាយមាំមួន និងមានសុខភាពល្អ ហើយធ្វើឱ្យជីវិតកាន់តែមានភាពស្រស់បំព្រងតាមរយៈការផ្តល់លំហាត់ប្រាណ និងសុខភាពដល់មនុស្សគ្រប់គ្នា។

យើងនឹងនៅទីនេះ ដើម្បីជួយឱ្យលោកអ្នកកាន់តែស្រស់ស្អាត និងមានសុខភាពល្អ។ ជីវិតនឹងកាន់តែមានសុភមង្គលសម្រាប់ថ្ងៃស្អែក។

ទស្សនទានក្រុមហ៊ុន

សម្ព័ន្ធហ្គាន់ហេ្សគ្រុបយើងខ្ញុំ តែងតែប្រកាន់ខ្ជាប់នូវគោលការណ៏ចូលរួមចំណែកជួយដល់សង្គមជាតិ តាមរយៈការប្រតិបត្តិអាជីវកម្ម ដោយផ្តោតសំខាន់លើទស្សនៈ៣យ៉ាងគឺ “សេចក្តីស្មោះត្រង់” “សេចក្តីស្រលាញ់” និង “សេចក្តីអំណត់”។ យើងខ្ញុំព្យាយាមផ្តល់ជូននូវភាពរីករាយទៅកាន់មនុស្សទូទាំងពិភពលោក ដោយឈរលើពាក្យស្លោក៖ “ថ្ងៃស្អែក ជីវិតកាន់តែស្រស់បំព្រង”។

ហ្គាន់ហេ្ស ស្ព័ត ខេមបូឌា ក្នុងព្រះរាជាណាចក្រកម្ពុជា

ការអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន

សុខភាពល្អ

ចាប់ពីកម្មវិធីហាត់ប្រាណថ្មីៗរហូតដល់ការណែនាំពីអាហារូបត្ថម្ភ ពួកយើងនឹងជួយឱ្យអ្នកយល់ដឹង និងលើកកម្ពស់សុខុមាលភាព

អារម្មណ៍ល្អ

យុទ្ធសាស្រ្តរបស់យើងនឹងធ្វើឱ្យបុគ្គលម្នាក់ៗមានអារម្មណ៍រីករាយ​ និងលើកកម្ពស់សហគមន៍មួយដែលយកការទំនាក់ទំនង និងសុខភាពជាចម្បង

ភាពស្ងប់ស្ងាត់

យុទ្ធសាស្ត្របត់បែនរបស់យើងនឹងបង្កើតនូវបរិយាកាសស្ងប់ស្ងាត់ និងថែរក្សាសហគមន៍មួយសម្រាប់ភាពស្ងប់ស្ងាត់ និងសុខុមាលភាព

ប្រវត្តិក្រុមហ៊ុន

ប្រវត្តិក្រុមហ៊ុនហ្គាន់ហ្សេ​ ស្ព័ត

អាជីវកម្ម

សេវាគ្រប់គ្រង និងដំណើរការក្លឹបកីឡា

សេវាផ្គត់ផ្តង់សម្ភារបរិក្ខារកីឡា

សេវាបញ្ជូនគ្រូបណ្តុះបណ្តាលផ្នែកកីឡា

ព័ត៌មានទំនាក់ទំនង

ឈ្មោះក្រុមហ៊ុន:

ហ្គាន់ហ្សេ ស្ព័ត (ខេមបូឌា) ខូអិលធីឌី

អាសយដ្ឋាន:
បន្ទប់លេខ SW2 ជាន់ផ្ទាល់ដី សណ្ឋាគារខេមបូឌីយ៉ាណា វិថីព្រះស៊ីសុវត្តិ (313)
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទំនាក់ទំនង:
ទូរស័ព្ទ 010 888 398/015 888 468 | ទូរសារ 023 213-836 | អ៊ីមែល [email protected]

កាលបរិច្ឆេទបើកអាជីវកម្ម
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥