
ការវាយប្រហារដោយរលកកម្ដៅ (Heatstroke) គឺមានគ្រោះថ្នាក់ដល់ជីវិត
ការវាយប្រហារដោយរលកកម្ដៅ គឺជាស្ថានភាពធ្ងន់ធ្ងរដែលគំរាមកំហែងដល់អាយុជីវិត ដែលកើតឡើងនៅពេលកម្ដៅឡើងលើសកម្រិតធ្វើឲ្យរាងកាយមិនអាចគ្រប់គ្រងសីតុណ្ហភាពរបស់ខ្លួនបាន។ រោគសញ្ញារួមមាន វិលមុខ សន្លប់ មើលមិនច្បាស់ និងច្របូកច្របល់ពិបាកក្នុងនិយាយ។ ការវាយប្រហារដោយរលកកម្ដៅ អាចបណ្ដាលឲ្យលំហូរឈាមថយចុះ និងខូចខាតសរីរាង្គសំខាន់ៗ។ ប្រសិនបើអ្នកជួបករណីនេះ អ្នកត្រូវស្វែងរកការព្យាបាលភ្លាមៗ ឬប្រសិនមាននរណាម្នាក់បង្ហាញរោគសញ្ញាទាំងនេះ។
រោគសញ្ញា និងមូលហេតុ
តើសញ្ញា និងរោគសញ្ញានៃការរលាកកំដៅមានអ្វីខ្លះ?
រោគសញ្ញារួមមាន៖
- សីតុណ្ហភាពខាងក្នុងរាងកាយខ្ពស់ (ជាទូទៅលើស 104°F ឬ 40°C)
- ការផ្លាស់ប្តូរអាកប្បកិរិយា ដូចជា ឆាប់ខឹង ឬមួម៉ៅ
- មើលមិនច្បាស់
- វង្វេងស្មារតី
- វិលមុខ
- សន្លប់
- ចង្វាក់បេះដូងដើរលឿន
- ដកដង្ហើមលឿន ហើយខ្លី
- សម្ពាធឈាមទាប
- ក្អួតចង្អោរ
- កន្ត្រាក់ ឬប្រកាច់ (seizures)
- និយាយមិនច្បាស់
- ការផ្លាស់ប្តូរពណ៌ស្បែក (ក្រហម ឬស្លេកជាងធម្មតា)
- ស្បែកស្ងួត (ប្រភេទធម្មតា) ឬស្បែកញើសច្រើន (ប្រភេទធ្ងន់)
- ខ្សោយអស់កម្លាំង
តើអ្វីជាមូលហេតុបណ្ដាលឲ្យការវាយប្រហារដោយរលកកម្ដៅ?
ការវាយប្រហារដោយរលកកម្ដៅ កើតឡើងនៅពេលកម្ដៅក្ដៅខ្លាំងធ្វើឲ្យប្រព័ន្ធនៃរាងកាយមិនអាចទទួលយកបាន។ រលកកម្ដៅមានប្រភពមកពី៖
- ក្រៅរាងកាយ៖ នេះជាកំដៅពីបរិស្ថានធម្មជាតិ ដូចជា អាកាសធាតុក្តៅ ខ្យល់ក្តៅ និងអាប់នៅក្នុងបន្ទប់បិទជិត។
- ខាងក្នុងរាងកាយ៖ នេះជាកំដៅដែលបង្កើតឡើងដោយសារដំណើរការរបស់រាងកាយ (metabolism) ពេលធ្វើសកម្មភាពរាងកាយ ដែលអាចហៅថា កំដៅខាងក្នុងរាងកាយ។
តើយើងអាចបង្ការការពារការវាយប្រហារដោយរលកកម្ដៅបានទេ?
ពិតប្រាកដណាស់ យើងអាចការពារបាន ទោះបីជាពិបាកបន្តិច ឬអាចមានកត្តាហានិភ័យខ្លះៗ ក៏ដោយ ការរៀបចំការពារទុកមុនអាចជួយបានច្រើន។ ខាងក្រោមជាការណែនាំ៖
- រក្សាកម្ដៅក្នុងផ្ទះឲ្យត្រជាក់៖ ប្រើកង្ហារ និង/ឬម៉ាស៊ីនត្រជាក់។ នៅពេលសីតុណ្ហភាពខ្ពស់ខ្លាំង (លើស 99°F ឬ 37.2°C) កង្ហារតែមួយមិនគ្រប់គ្រាន់ទេ។
- រៀបចំទុកមុនសម្រាប់ថ្ងៃក្តៅ៖ ប្រសិនបើផ្ទះមិនត្រជាក់គ្រប់គ្រាន់ ស្វែងរកកន្លែងដែលទៅមិនសូវក្ដៅ ដូចជា មជ្ឈមណ្ឌលសហគមន៍ ផ្សារទំនើប រោងភាពយន្ត ឬផ្ទះសាច់ញាតិ។
- រក្សារាងកាយមានឲ្យជាតិទឹកគ្រប់គ្រាន់៖ ផឹកទឹកឲ្យច្រើន មុនពេល និងបន្ទាប់ពីធ្វើសកម្មភាពក្រោមកម្ដៅ។ គួរទទួលភេសជ្ជ:អេឡិចត្រូលីតផងដែរ។
- ជៀសវាង ឬកាត់បន្ថយការប៉ះពាល់កម្ដៅ៖ ព្យាយាមកំណត់ពេលហាត់ប្រាណនៅពេលត្រជាក់ (ដូចជាពេលព្រឹក)។ នៅថ្ងៃក្តៅ គួរជ្រើសរើសការហាត់ប្រាណនៅក្នុងកន្លែងមានម៉ាស៊ីនត្រជាក់។
- ធ្វើឲ្យរាងកាយសម្របខ្លួននឹងកម្ដៅ (Acclimatize)៖ មានន័យថា ឲ្យរាងកាយមានពេលសម្របខ្លួនទៅនឹងកម្ដៅ។
ប្រភព៖ https://my.clevelandclinic.org/health/diseases/21812-heatstroke
