
អាការៈជំងឺគ្រុនឈាម
ជំងឺគ្រុនឈាមគឺជាជំងឺដែលកើតចេញពីមូសខាំដែលច្រើនកើតមានឡើងនៅតាមតំបន់ត្រូពិច។ ជំងឺគ្រុនឈាមស្រាលអាចបង្កឱ្យមានអាការៈក្តៅខ្លួនខ្លាំង និងអាការៈផ្សេងៗដែលប្រហាក់ប្រហែលនឹងជំងឺផ្តាសាយ។ ឯជំងឺគ្រុនឈាមធ្ងន់ត្រូវបានគេហៅថា dengue hemorrhagic fever ដែលអាចបង្កឱ្យមានការហូរឈាម ការធ្លាក់ចុះនៃសម្ពាធឈាមភ្លាមៗ និងការស្លាប់។
រោគសញ្ញា
រោគសញ្ញាច្រើនចាប់ផ្តើម4 ទៅ 10ថ្ងៃក្រោយពេលមូសខាំ។ រោគសញ្ញានេះវាស្រដៀងនឹងរោគសញ្ញារបស់ជំងឺផ្សេងដូចជាជំងឺផ្តាសាយ។ ជំងឺគ្រុនឈាមអាចធ្វើឱ្យកម្តៅខ្លួនឡើងដល់ទៅ104ដឺក្រេអង្សារផារិនហៃ (104oF) ឬ 40ដឺក្រេអង្សារសេ។
រោគសញ្ញាផ្សេងៗរួមមាន
- ឈឺក្បាល
- ឈឺសាច់ដុំ ឆ្អឹង និងសន្លាក់
- ឈឺពោះ (រាក)
- ក្អួតចង្អោរ
- ឈឺភ្នែក
- ហើមក្រពេញនៅត្រង់ក
- រមាស់
មនុស្សភាគច្រើនជាសះស្បើយពីជំងឺគ្រុនឈាមក្នុងរយៈពេលមួយទៅពីរសប្តាហ៍។ តែពួកគាត់អាចមានអារម្មណ៍អស់កម្លាំងមួយទៅពីរសប្តាហ៍បន្តទៀត។ សម្រាប់មនុស្សមួយចំនួនទៀត អាការៈអាចកាន់តែអាក្រក់ទៅៗ ហើយរហូតគ្រោះថ្នាក់ដល់ជីវិត។ នេះគឺជាករណីជំងឺគ្រុនឈាមធ្ងន់ ហើយវាគឺជាករណីសង្គ្រោះបន្ទាន់ដែលគេហៅ severe dengue fever, dengue hemorrhagic fever or dengue shock syndrome ហើយរោគសញ្ញារួមមាន៖
- ឈឺពោះខ្លាំង
- ក្អួតញឹកញាប់
- ឈាមចេញពីអញ្ចាញ និងច្រមុះ
- ឈាមក្នុងទឹកនោម លាមក និងកម្អួត
- ឈាមក្រោមស្បែកដែលមើលទៅដូចជាំ
- ការដកដង្ហើមញឹកញាប់
- នឿយហត់
- អារម្មណ៍មួរម៉ៅ
កត្តាហានិភ័យ
អ្នកមានហានិភ័យក្នុងការកើតជំងឺគ្រុនចាញ់ ឬជំងឺគ្រុនចាញ់ធ្ងន់ប្រសិនបើ៖
អ្នករស់នៅ ឬធ្វើដំណើរទៅតំបន់ត្រូពិច ដែលមានហានិភ័យខ្ពស់រួមមានអាស៊ីអាគ្នេយ៍ កោះប៉ាស៊ីហ្វិចខាងលិច អាមេរិចឡាតាំង និងអាហ្វ្រិក។
បើអ្នកធ្លាប់កើតជំងឺគ្រុនឈាមពីមុន អ្នកនឹងមានហានិភ័យខ្ពស់ប្រឈមមុខនឹងជំងឺគ្រុនឈាមម្តងទៀត។
វិធីបង្ការ
ប្រសិនបើអ្នករស់នៅឬធ្វើដំណើរទៅតំបន់គ្រុនឈាម វិធីទាំងនេះអាចកាត់បន្ថយហានិភ័យមូសខាំ៖
- នៅកន្លែងដែលម៉ាស៊ីនត្រជាក់ ឬនៅក្នុងផ្ទះដែលមានបង្អួច និងទ្វារកញ្ចក់៖ មូសដែលផ្ទុកមេរោគគ្រុនឈាមមានសកម្មភាពខ្លាំងបំផុតនៅពេលព្រលឹមដល់ព្រលប់។
- ស្លៀកពាក់ជិតៗ៖ ពេលដែលអ្នកទៅតំបន់ដែលមានមូស ត្រូវពាក់ខោអាវដៃវែង ខោជើងវិញនិងស្បែកជើង។
- ប្រើស្ព្រេយ៍បាញ់ការពារមូស៖ អ្នកអាចបាញ់ស្ព្រេយ៍នេះលើសម្លៀកបំពាក់ មុង និងសម្ភារៈបោះតង់របស់អ្នក និងឡេ និងស្ព្រេយ៍ការពារមូសសម្រាប់ស្បែករបស់អ្នក។
- កម្ចាត់ជម្រករបស់មូស៖ មូសដែលមានផ្ទុកមេរោគគ្រុនឈាមច្រើនរស់នៅក្នុងឬជុំវិញផ្ទះសម្បែង។ វាបង្កាត់ពូជនៅក្នុងកន្លែងទឹកដក់ដូចជាក្នុងកង់ឡាន។ អ្នកអាចកាត់បន្ថយមូសដែលនៅជុំវិញអ្នកបានដោយកម្ចាត់ចោលកន្លែងបង្កកំណើតរបស់វា។
