ព្រឹត្តិការណ៍ Radical Special Sessions លើកទី១
16-17 October 2017
ព្រឹត្តិការណ៍ Radical Special Sessions លើកទី១ បានប្រព្រឹត្តទៅនៅក្លឹបហាត់ប្រាណហ្គាន់ហ្សេ ស្ព័ត ជប៉ុន អាធីណា កាលពីថ្ងៃទី១៦ និង ១៧ ខែតុលា ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់សមាជិកចំនួនជាង៨០នាក់ និងគ្រូបង្ហាត់ឯកទេសមកពីប្រទេសជប៉ុន ដែលចូលរួមហ្វឹកហាត់ និងសាកល្បងកម្មវិធីរ៉ាឌីកាល់ដ៏ថ្មីស្រឡាងចំនួន២ គឺហ្វៃដូ និងយូបោន។ ក្រៅពីនេះក៏មានការសម្តែងក្បាច់រាំ Megadanz ពីគ្រូបង្ហាត់នៅហ្គាន់ហ្សេ ស្ព័ត ជប៉ុន ផ្ទាល់ ដែលបង្កើតបានជាបរិយាកាសដ៏សប្បាយរីករាយសម្រាប់អ្នកចូលរួម។