ព្រឹត្តិការណ៍ Radical Special Sessions លើកទី២
26 April-28 August 2018
ព្រឹត្តិការណ៍ Radical Special Sessions លើកទី២ បានផ្តល់ជូនបទពិសោធន៍ដ៏កម្រមាន និងពោរពេញដោយក្តីរីករាយសម្រាប់សមាជិកក្លឹបហាត់ប្រាណរបស់ពួកយើង តាមរយៈថ្នាក់បង្រៀនស្ទូឌីយោដ៏ពិសេស ដែលបានបង្ហាត់បង្រៀនដោយផ្ទាល់ពីសំណាក់គ្រូឯកទេសលំដាប់ទី១របស់ប្រទេសជប៉ុន គឺអ្នកស្រី វ៉ាកា ណាហ្គូរ៉ា និងលោក អ៊ីហ៊្សូមី ហ៊ីរ៉ាតស៊ូកា។
កម្មវិធីដ៏ពិសេសនេះ ត្រូវបានចូលរួមពីសំណាក់សមាជិកជាង៥០នាក់ ដែលចូលរួមគ្រូឯកទេសទាំង២រូបក្នុងការហាត់រៀនកម្មវិធីរ៉ាឌីកាល់ចំនួន៣៖ ១.អុកស៊ីជេណុ ២. មេហ្គាដានស៍ ៣. ផាវវ័រ។