រត់ដើម្បីក្តីស្រលាញ់ និងសុខភាព
4 February 2024
ទិដ្ឋភាពខ្លះៗពីព្រឹត្តិការណ៍ “រត់ដើម្បីក្តីស្រលាញ់ និងសុខភាព” លើកទី៣នៅហ្គាន់ហ្សេ ស្ព័តសាខាអាធីណាក្នុងបុរីប៉េងហួត បឹងស្នោ កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ហ្គាន់ហ្សេ ស្ព័តពិតជាមានក្តីសោមនស្សរីករាយដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីលើកកម្ពស់សុខុមាលភាព និងការរស់នៅជាមួយនឹងសុខភាពល្អ។
យើងសូមអរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការរួមមានបុរីប៉េង ហួត ក្រុមហ៊ុនភេសជ្ជៈប៉ូការី ស្វេត ក្រុមហ៊ុនទឹកបរិសុទ្ធអុីលែន ក្រុមហ៊ុនCowStyle និងSkechersដែលបានចូលរួមសហការក្នុងកម្មវិធីនេះ។
ហើយក៏អរគុណដល់អ្នកចូលរួមទាំងអស់គ្នាដែលបានចូលរួម និងធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។
សូមបន្តធ្វើលំហាត់ប្រាណជាប្រចាំដើម្បីសុខភាពល្អទាំងអស់គ្នា!